Hinrich Foundation​ ទម្លាក់​អាហារូបករណ៍​ក្រៅ​ប្រទេស​តម្លៃ​ជិត​១១​ម៉ឺន​ដុល្លារ​​​

Hinrich Foundation​ ទម្លាក់​អាហារូបករណ៍​ក្រៅ​ប្រទេស​តម្លៃ​ជិត​១១​ម៉ឺន​ដុល្លារ​​​

សម្រាប់​និស្សិត​ចង់​បន្ត​ការ​សិក្សា​ក្រៅ​ប្រទេស Hinrich Foundation​ ជា​មូល​និ​ធិ​សប្បុរស​ជន​ដែល​ឯក​រាជ្យ​មាន​ទី​ស្នាក់​ការ​នៅ​ហុង​កុង សម្រេច​ផ្ដល់​អាហារូបករណ៍​កម្រិត​​ថ្នាក់​អនុបណ្ឌិត​ទៅ​​សិក្សា​នៅ​សហរដ្ឋអាមេរិក​និង​ទី​ក្រុង​ហុង​កុង ដែល​មាន​តម្លៃ​​​១០​ម៉ឺន​៦​ពាន់​ដុល្លារ​អាមេរិក។

 

 

Hinrich Foundation​ ទម្លាក់​អាហារូបករណ៍​ក្រៅ​ប្រទេស​តម្លៃ​ជិត​១១​ម៉ឺន​ដុល្លារ​​​

 

អាហារូបករណ៍សិក្សា​លើ​ជំនាញ​ដូច​ជា៖
1.   អនុបណ្ឌិត​គ្រប់គ្រង (Master of Global Management) សិក្សា​នៅ​សាកលវិទ្យាល័យ Thunderbird សហរដ្ឋអាមេរិក
លក្ខខ័ណ្ឌ​នៃ​ការ​ជ្រើស​រើស៖
– ត្រូវ​មាន​ពិន្ទុ​ទាប​បំផុត GPA ស្មើនឹង 3.0

-ស្ទាត់​ជំនាញ​ភាសា​អង់គ្លេស

-បំពេញ​នូវ​លក្ខខ័ណ្ឌ​ផ្សេង​ៗ​ដែល​សាលា​តម្រូវ

 

ការ​ឧបត្ថម្ភ​អាហារូបករណ៍៖

-អាហារូបករណ៍​ពេញ​គ្រប​ដណ្ដប់​ទៅ​លើ​ថ្លៃ​សិក្សា ការ​រស់​នៅ​ប្រ​ចាំ​ខែ តម្លៃ​សំបុត្រ​យន្ត​ហោះ​ទៅ​មក ទិដ្ឋាការ​និង​សម្ភារៈ​អប់​រំ។

-អាហារូបករណ៍​ពេញ​លេញ​ដែល​មាន​តម្លៃ​ប្រហែល  106,000 $ (ថ្លៃ​សិក្សា 86,000 $ ប្រាក់​ឧបត្ថម្ភ​ការ​រស់​នៅ 20,000 $)

 

 

Hinrich Foundation​ ទម្លាក់​អាហារូបករណ៍​ក្រៅ​ប្រទេស​តម្លៃ​ជិត​១១​ម៉ឺន​ដុល្លារ​​​

រូបតំណាង ( www.google.com )

 

 

2.   អនុបណ្ឌិត​សារព័ត៌មាន​អន្តរជាតិ (Master in International Journalism) សិក្សា​នៅ​សាកលវិទ្យាល័យ Hong Kong Baptist University ទី​ក្រុង​ហុង​កុង
លក្ខខ័ណ្ឌ​នៃ​ការ​ជ្រើស​រើស៖

-ពលរដ្ឋ​នៃ​ប្រទេស​ប្រទេស​កម្ពុជា ឥណ្ឌា ឥណ្ឌូណេស៊ី វៀតណាម​ និង​ហ្វីលីពីន

-ត្រូវ​មាន​បរិញ្ញាបត្រ ឬ​សញ្ញាប័ត្រ​ដែល​មាន​តម្លៃ​ប្រហាក់​ប្រហែល

– ត្រូវ​មាន​ពិន្ទុ IELTS ហោច​ណាស់ 6.5

 

ការ​ឧបត្ថម្ភ​អាហារូបករណ៍៖

-អាហារូបករណ៍​ពេញ​គ្រប​ដណ្ដប់​ទៅ​លើ​ថ្លៃ​សិក្សា ការ​រស់​នៅ​ប្រ​ចាំ​ខែ តម្លៃ​សំបុត្រ​យន្ត​ហោះ​ទៅ​មក ទិដ្ឋាការ​និង​សម្ភារៈ​អប់​រំ។

 

 

សម្រាប់​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​ចូល​ទៅ​កាន់​Link ៖    http://hinrichfoundation.com/trade-scholarship-careers/scholarship/master-of-global-management/   ឬ  http://hinrichfoundation.com/trade-scholarship-careers/scholarship/master-in-international-journalism/        ឲ្យ​បាន​មុន​ថ្ងៃ ២៨ កុម្ភៈ ២០១៦។

 

បញ្ជាក់៖ – បេក្ខជន​តម្រូវ​ឲ្យ​ដាក់​ពាក្យ​តាម online ប៉ុណ្ណោះ។

 
អត្ថបទ៖ លឹម សុ​នា