អ្នកប្រដាល់បឺត ចើតឆ្លងផុតគ្រោះថ្នាក់

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ជើង​ថ្មី​បឺត ចើ​ត​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដែល​ត្រូវ​វះកាត់​ខ្​ួ​រ​ក្បាល​កាលពី​រសៀល​ ថ្ងៃទី​៣១​ក​ករានោះ​ពេលនេះ​បាន​ឆ្លង​ផុត​គ្រោះថ្នាក់​ហើយ ។​

​    ​នេះ​ជាការ​អះអាង​របស់លោក​គ្រូពេទ្យ​ជឹម ផល្លា​ដែលជា​គ្រូពេទ្យ​ប្រចាំ​សង្វៀន​ប្រដាល់​នោះ ។ សូម​បញ្ជាក់ថា​អ្នក​ប្រដាល់​បឺត ចើ​ត​កាលពី​ព្រឹក​ថ្ងៃទី​៣១​មករា​បាន​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​លីន វិបុល ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​លើស​ង្វៀន Ganzberg របស់ SEA-TV ។​

​    ​អ្នក​ប្រដាល់​រូ​បន​ហ​ប្រកួត​ចាញ់​ប្រៀប​លីន វិបុល​ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨  នៅ​ទឹក​ទី ៣ ។​មកដល់​ទឹក​ទី ៤ បឺត ចើ​ត​ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨​ម្ដងទៀត​បន្ទាប់ពី​ត្រូវ​មួយ​ដៃ​ពេញ​របស់​វិបុល​នោះ ។​មួយ​ដៃ​លើក​នេះ​ធ្វើ​ឲ្យ​បឺត ចើ​ត​សន្លប់​ធំ​ព្រមទាំង​ប្រ​ស្រី​ភ្នែក​ខុស​ប្រក្រតី​ទៀតផង ។​

​    ​គ្រូពេទ្យ​ប្រចាំ​សង្វៀន​ប្រដាល់​បាន​ជួយសង្គ្រោះ​បឋម​ភ្លាមៗ ក៏ អ្នក​ប្រដាល់​រូបនេះ​ស្ថិតក្នុង​ស្ថានភាព​ដដែល ។ អ្នក​ប្រដាល់​រូបនេះ​ត្រូវ​គ្រូពេទ្យ​បញ្ចូល​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន​ ព្រមទាំង​បញ្ជូន​តាម​រថយន្ដ​សាមុយ​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទី​បេ​ទ្យ​ មិត្តភាព​កម្ពុជា​-​សូ​វៀត ។​

​    ​នៅ​រសៀល​ថ្ងៃទី​ដ​ដេ​ល​អ្នក​ប្រដាល់​បឺត ចើ​ត​ត្រុ​វ​គ្រូបេទ្យ​បង្ខំចិត្ត​វះកាត់​ខួរក្បាល​ជាបន្ទាន់​ដោយសារ​តែ​គេ​ បន្ដ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ។ ទោះបី​គេ​ដឹងខ្លួន​ម្ដងម្កាល​ក៏ពិតមែន​ក៏​កាល​នោះគេ​ដឹង​ក្នុង​ស្ថាន​ភាពមិន ​ល្អ​ដែរ ។​

​    ​គិត​មកទល់ពេលនេះរ​យៈ​ពេល​ជាង​មួយ​សប្ដាហ៍​ហើយ​ដែល​បឺត ចើ​ត​ទទួល​ការវះកាត់​លលាដ៍ក្បាល​នោះ ។​ដុំ​ឈាម​ដែល​កក​នៅក្នុង​ស្រោម​ខួរក្បាល​ត្រូវបាន​យកចេញ​ដោយ​ជោគជ័យ ។ ទោះបី​អាកា​រៈ​ស្ថិត​ក្នុង​ភាពមិន​ទាន់​ធូរស្រាល​ក៏ពិតមែន​តែ​អ្នក​ប្រដាល់​ រូបនេះ​ឆ្លង​ផុត​គ្រោះថ្នាក់​ហើយ ។​

​    ​បើតាម​ការ​ឲ្យ​ដឹង​ពី​គ្រូពេទ្យ​ដដែល​នេះ​ថា​ឈាម​ដែល​កក​នៅក្នុង​ខួរក្បាល ​មិនមែន​មាន​ដោយសារ​គូ​ប្រកួត​វាយ​ត្រូវ​លើស​ង្វៀន​នោះទេ​តែមាន​ពី​យូរណាស់​ មកហើយ ។​ក្បាល​របស់​អ្នក​ប្រដាល់​រូបនេះ​ទំនងជា​ធ្លាប់មាន​ការប៉ះទង្គិច​ខ្លាំង​ ពីមុន​មកហើយ​ទើប​តែមាន​បញ្ហា​នៅបេល​ប្រកួត​នេះ​តែម្ដង ។​