ត្រាំពឹសមុនទៅប្រកួត ក្នុងព្រឹត្តិការណ៍FED CUP & DAVIS CUP 2016

ភ្នំពេញ:     ​ភ្នំពេញ​: កីឡាករ​កីឡាការិនី​ទាំង​៥​រូប​បាន​ចំណាយ​ពេលវេលា ២​ថ្ងៃ​ហ្វឹ​ល​ហាត់​នៅ​ខេត្ត​កែប ហាត់​ត្រៀម​ចេញទៅ​ធ្វើការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ពិភពលោក​យុវជន​-​ យុវនារី FED CUP & DAVIS CUP 2016​នៅ​ទីក្រុង​កូឡុំបូ​ប្រទេស​ស្រីលង្កា​ខាងមុខនេះ​។​

​    ​គ្រូបង្វឹក​ជម្រើសជាតិ​លោក​ប្រា​អេ​ន​អា​ណេ​រូស​, គ្រូបង្វឹក​ឡុង​ជំ​និត្យ​,​រួមជាមួយ​គ្រូបង្វឹក​កម្ពុជា​លោក​ឡុង សំនៀង លោក​ម៉ម ផល្គុណ​ជា​អ្នកដឹកនាំ​សម្រាប់​ការហ្វឹកហាត់​នេះ ។​

​    ​ពួកគេ​ហ្វឹកហាត់​កម្លាំង​ដោយ​ការ​ហែល​ទឹកសមុទ្រ​ប្រវែង​ប្រហែល​២០០​ម៉ែត្រ ​មក​ច្រាំង​ដែល​នេះ​ជា​បេសកកម្ម​មួយ​ដែល​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​អ្វីដែល​ មិនមែនជា​ជំនាញ​របស់​ពួកគេ​,​ភាពក្លាហាន​និង​ការយក​ឈ្នះ​ការភ័យខ្លាច​ពួកគេ​ ត្រូវតែ​ធ្វើឱ្យបាន​។​

​    បន្ទាប់ពី​ហែល​ទឹក​កីឡាករ​ទាំងអស់​បាន​ហ្វឹកហាត់​កីឡាបាល់ទះ​លើ​ខ្សាច់​ ដើម្បី​ព​ង្រឹ​ក​កម្លាំង​ជើង​របស់​ពួកគេ​។​ក្រោយពី​អាហារ​ពេលព្រឹក​រួច​ ពួកគេ​ត្រូវ​ទៅធ្វើ​ការហ្វឹកហាត់​លើ​តារាង​វាយ​កូន​បាល់​ទាំង​ព្រឹក​ទាំង​ រសៀល​។​

​    ការហ្វឹកហាត់​ត្រៀម​នេះ​រួមមាន​ការ​ហែល​ទឹក​, បាល់ទះ​លើង​ខ្សាច់​, វាយ​កូន​បាល់​លើ​ទីលាន​, រត់ឡើង​កាំជណ្តើរ​២០០​កាំ​, រត់ឡើង​ភ្នំ​។​

​    ព្រឹត្តិការណ៍ Fed Cup ជាការ​ប្រកួតប្រជែង​ក្រុមកីឡា​វាយ​កូន​បាល់​ស្ត្រី​ជា​លក្ខណៈ​អន្តរជាតិ​, ដែល​ការប្រកួត​នេះ​ចាប់ផ្តើម​មាន​តាំងពី​ឆ្នាំ​១៩៦៣​ដើម្បី​ប្រារព្ធ​ខួប​ លើក​ទី​៥០ នៃ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ (ITF)​។​ការប្រកួតប្រជែង​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជាការ​ប្រកួត​ ពានរង្វាន់​របស់​សហព័ន្ធ​ដល់​ឆ្នាំ​១៩៩៥​។​
FedCup​គឺជា​ការប្រកួតប្រជែង​កីឡា​វាយ​កូន​បាល់​ស្ត្រី​ធំជាងគេ​របស់​ ពិភពលោក​ប្រចាំឆ្នាំ​របស់​អន្ដរជាតិ​ក្នុង​លក្ខខណ្ឌ​ប្រកួត​ជា​ក្រុម​ តំណាងឱ្យ​ប្រទេសជាតិ​។
​    សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បានជ្រើសរើស​កីឡាការិនី​ហួរ​ស្រី​ពៅ​ ដែល​មកពី​មជ្ឈមណ្ឌល​កុមារកំព្រា​នៅ​តំបន់​បឹង​ខ្យា​ង​របស់​អង្គការ​Holybaby ​និង​កីឡាការិនី​ហូ​ស្រី​នុ​ច​ដែល​មកពី​អង្គការ​ភូមិ​កុមារ​អរុណរះ​,​ចេញទៅ​ ធ្វើការ​ប្រកួត​តំណាងឱ្យ​កម្ពុជា​ក្នុងការ​ប្រកួត​កីឡា​វាយ​កូន​បាល់​យុវជន​ -​យុវនារី​ព្រឹត្តិការណ៍ Fed Cup​នៅ​ទីក្រុង​កូឡុំបូ​ប្រទេស​ស្រីលង្កា​, ដែលមាន​ប្រទេស​ចំនួន​១៤ ។
     បណ្តា​ប្រទេស​ដែល​រួមមាន​: បា​រ៉ែ​ន​, កម្ពុជា​, ប្រទេស​អ៊ីរ៉ង់​, អ៊ីរ៉ាក់​, កៀ​ហ្ស៊ី​ស៊ី​ស្ថាន​, ប្រទេស​លី​បង់​, ម៉ា​ល់​ឌី​វ​, នេ​ប៉ាល់​, ប្រទេស​ហ្វីលីពីន​, សិង្ហ​បុរី​, ស្រីលង្កា​, តាជី​គី​ស្ថាន​, ទួ​ក្មេ​នី​ស្ថាន នី​ស្ថាន​និង​វៀតណាម​។

​ព្រឹត្តិការណ៍ Davis Cup ជាការ​ប្រកួតប្រជែង​ក្រុមកីឡា​វាយ​កូន​បាល់​បុរស​ជា​លក្ខណៈ​អន្តរជាតិ​។​ Davis Cup​គឺជា​ការប្រកួតប្រជែង​កីឡា​វាយ​កូន​បាល់​បុរស​ធំជាងគេ​របស់​ពិភពលោក​ ប្រចាំឆ្នាំ​របស់​អន្ដរជាតិ​ក្នុង​លក្ខខណ្ឌ​ប្រកួត​ជា​ក្រុម​តំណាងឱ្យ​ ប្រទេសជាតិ​។

​    សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បានជ្រើសរើស​កីឡាករ​ឃ្លាំង​ពន្លក​,​ កីឡាករ​ឈាង​វណ្ណា​សិទ្ធ​,​កីឡាករ​ទេព​ធី​ម៉ូ​ថេ​ចេញទៅ​ធ្វើការ​ប្រកួត​ តំណាងឱ្យ​កម្ពុជា​ក្នុងការ​ប្រកួត​កីឡា​វាយ​កូន​បាល់​យុវជន​-​យុវនារី​ ព្រឹត្តិការណ៍ Davis Cup នៅ​ទីក្រុង​កូឡុំបូ​ប្រទេស​ស្រីលង្កា​។​

​    បណ្តា​ប្រទេស​ដែល​រួមមាន​: បា​រ៉ែ​ន​, បង់​ក្លា​ដែ​ស​, ប៊ូ​តាន​, ប្រ៊ុយណេ​, កម្ពុជា​, អ៊ីរ៉ង់​, អ៊ីរ៉ាក់​, កា​ហ្សា​ក់​ស្ថាន​, កៀ​ហ្ស៊ី​ស៊ី​ស្ថាន​, លី​បង់​, ម៉ា​ល់​ឌី​វ​, នេ​ប៉ាល់​, ប៉ា​គី​ស្ថាន​អា​រ៉ា​ប៊ី​សា​អូឌីត​, សឹង្ហ​បុរី​, ស្រីលង្កា​, ស៊ី​រី​, តាជី​គី​ស្ថាន​, តូ​មិន​នី​ស្ថាន​និង​ប្រទេស​យេ​ម៉ែន​។​

    សម្រាប់​ការប្រកួត​កម្រិត​ព​ឲ្​ិ​ភព​លោក​ដ៏​ធំ​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ ទី​១២ ដល់​ថ្ងៃទី​១៧​ខែ​មិនា​នៅ​ប្រទេស​ស្រី​លង្កា​តែម្ដង ។​