អាហារ ៥ មុខ គួរ​ញ៉ាំ​ដើម្បី​សម្រក​ទម្ងន់​

Doliprane TVC

១- ពងមាន់​ទាំងមូល ៖ ពងមាន់​សម្បូរ​ជាតិ​ប្រូតេអ៊ីន សារធាតុចិញ្ចឹម និង សារធាតុ​ខ្លាញ់​ដែល​ជំនួយ​សព៌ាង្គកាយ​ឱ្យមាន​សុខភាព​ល្អ ។ វា​ក៏​ជួយ​ឱ្យ​អ្នក​ឆាប់​ឆ្អែតដែលជា​ហេតុ​ធ្វើឱ្យ​អ្នក​ហូប​តិច​តែ​ឆ្អែត ។

អាហារ ៥ មុខ គួរ​ញ៉ាំ​ដើម្បី​សម្រក​ទម្ងន់​

២- ហ្វ្រូ​ម៉ា​ខូ​ត​ថេ​ហ្គ ៖ វា​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ច្រើន និង ជាតិ​កាបូ​អ៊ី​ដ្រា​ត​ផងដែរ ។ អ្នកឯកទេស​ផ្តល់យោបល់​ឱ្យ​អ្នក​រាល់គ្នា​គួរតែ​លាយ​វា​នឹង​ផ្លែឈើ ដូចជា​ចេក ឬ ផ្លែ​ប៉ែស ជាដើម​។​

អាហារ ៥ មុខ គួរ​ញ៉ាំ​ដើម្បី​សម្រក​ទម្ងន់​

៣- ត្រី​សាល់​ម៉ុង ៖ ដូចជា​ពងមាន់​ដែរ ដោយមាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ច្រើន និង សារធាតុ​ខ្លាញ់​ដែល​ជំនួយ​ឱ្យ​សុខ​ភាពល្អ ។ វា​ក៏បាន​ផ្ទុក​ជាតិ​អ៊ីយ៉ូដ និង ពពួក​សារធាតុ​ខ្លាញ់​អូ​មេ​ហ្គា​យ៉ាងច្រើនដែល​ជួយ​កាត់បន្ថយ​អាការ​រលាក​ផ្សេងៗ ។​

អាហារ ៥ មុខ គួរ​ញ៉ាំ​ដើម្បី​សម្រក​ទម្ងន់​

៤- ផ្លែ​ប៊័រ ៖ ផ្លែឈើ​ភាគច្រើន​សម្បូរ​ជាតិ​កាបូ​អ៊ី​ដ្រា​ត ចំណែកឯ​ផ្លែ​ប៊័រ​វិញ​សម្បូរ​សារធាតុ​ខ្លាញ់ដែល​ជួយ​ឱ្យ​សុខ​ភាពល្អ ។ វា​ក៏​ផ្ទុក​សារធាតុ​ដែលមាន​ក្នុង​ប្រេង​អូ​លីវ​ដែរ ។​

អាហារ ៥ មុខ គួរ​ញ៉ាំ​ដើម្បី​សម្រក​ទម្ងន់​

៥- ដំឡូង​ស្ងោរ ៖ ដំឡូង​មិន​ត្រឹមតែ​ឆ្ងាញ់​នោះទេ វា​ក៏​ផ្ទុក​សារធាតុ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ផងដែរ ។ វា​​ផ្ទុក​សារធាតុចិញ្ចឹម​ជាច្រើន​ដែលជា​តម្រូវការ​របស់​សពា៌ង្គកាយ​យើង ៕ ​ថា​វរិ​ទ្ធ​

អាហារ ៥ មុខ គួរ​ញ៉ាំ​ដើម្បី​សម្រក​ទម្ងន់​

  • អាហារ ៥ មុខ គួរ​ញ៉ាំ​ដើម្បី​សម្រក​ទម្ងន់​已关闭评论
  • 24 views
  • Hide Sidebar
    A+
Publish on:2016/02/09  Category:ចំនេះដឹង
Tags: