មូលហេតុ​ដែលធ្វើឲ្យមនុស្សស្រីស្រែកឈឺ នៅ​ពេលរួមភេទ

មនុស្សស្រីភាគច្រើន​ប្រឈមមុខនឹង​ការឈឺចាប់ នៅពេលរួមភេទ​ជាលើក​ដំបូង ឬក្រោយពេល​រាំងរដូវ។ ការវាស់ស្ទង់របស់​អ្នកជំនាញដែលបានចេញផ្សាយកាល​ពីឆ្នាំ ២០០៩ទាក់ទង​នឹងបញ្ហាសុខភាពផ្លូវភេទ​បាន​បង្ហាញថា ស្ត្រី ៣០% ជួបនឹងកា​រឈឺចាប់​ក្នុងពេលរួម​ភេទ។ តែទោះបីជា​យ៉ាងណា​ក៏ដោយ ការឈឺចាប់​នេះមិនមែន​ជារឿងមួយ​ធម្មតាឡើយ។
 
មូលហេតុ​ដែលធ្វើឲ្យមនុស្សស្រីស្រែកឈឺ នៅ​ពេលរួមភេទ
ការឈឺចាប់ក្នុង​រាងកាយជា​សញ្ញាបង្ហាញប្រាប់អ្នក​ថា មានបញ្ហាអ្វីមួយ​កើតឡើង ដូច្នេះអ្នកគួរតែស្វែងរកពី​មូលហេតុ។ ការឈឺចាប់ទាំងនេះ​មិនបណ្តាល​ឲ្យស្លាប់ ឬមាន​បញ្ហាធ្ងន់ធ្ងរ​អ្វីឡើយ តែវាបាន​​បំផ្លាញក្តីសុខ​របស់អ្នក។ ការឈឺចាប់​នេះតែងតែ​ធ្វើឲ្យមនុស្សស្រី​កើតភាពតក់​ស្លុតខ្លាំង នៅពេលបុរស​សម្រុកចូល ធ្វើឲ្យកើតមាន​ភាពស្ងួត​ក្នុងប្រដាប់ភេទបណ្តាលឲ្យកាន់តែមានការឈឺចាប់។ ខាងក្រោមនេះ​ជាមូលហេតុដែល​ធ្វើឲ្យមនុស្សស្រី​មាន​ការឈឺចាប់ក្នុងពេល​បង្កាត់​ភ្លើងស្នេហ៏៖
១. ទឹក​រំអិល​មិនគ្រប់គ្រាន់
ការរួមភេទពេល​គ្មានអារម្មណ៏ពុះកញ្ជ្រោល​អាចធ្វើឲ្យមាន​ការឈឺចាប់ខ្លាំង។ ជាលិកាទាមទារ​ទឹករំអិល​ដើម្បីឲ្យ​ងាយ​សម្រុកចូល។ វិធីសាមញ្ញបំផុត​ដើម្បីឲ្យមាន​ទឹករំអិល​គឺ ត្រូវចំណាយ​ពេល​លេង និងស្ទាប​អង្អែល។ លើសពីនេះទៀត វាត្រូវការពេលវេលា​ពី ៥-៧នាទីបន្ទាប់​ពីខួរក្បាល​មានអារម្មណ៏​សម្រើប ដើម្បីឲ្យ​ជាលិកាទ្វារមាស​មានទឹករំអិល​គ្រប់គ្រាន់។
ម្យ៉ាងទៀតអ្នកក៏ត្រូវចៀសវាង​ការងូតទឹកក្តៅ ឬទឹកផ្កាឈូក ព្រោះវា​អាចបណ្តាល​ឲ្យទ្វារមាស​ស្ងួត។
២.ឆ្លងមេរោគក្នុង​ប្រដាប់ភេទ
ការរួមភេទនៅពេលមាន​មេរោគក្នុងប្រដាប់ភេទ​តែងតែធ្វើឲ្យអ្នក​គ្មានក្តីសុខ​ឡើយ។ ជំងឺស្វាយ, មេរោគផ្សិត និងប្រមេះ ជាពពួកមេរោគ​ដែលស្ត្រីអាច​នឹងជួប​ភាពឈឺចាប់។ វេជ្ជបណ្ឌិត​លោក Deborah Coady អ្នកជំនាញផ្នែក​រោគស្ត្រី និងព្យាបាលការឈឺចាប់​ពេលរួមភេទ​នៅទីក្រុង ញ៉ូយ៉ក បាននិយាយ​ថា មេរោគឆ្លងទាំង​អស់នេះ តែងតែងាយ​ស្រួល​ក្នុងការព្យាបាល។
ដំណោះស្រាយ​ដ៏ល្អបំផុតគឺ ត្រូវទៅជួបនឹង​អ្នកជំនាញឲ្យ​បានឆាប់ និងចៀសវាង​ការរួមភេទនៅ​ពេលកំពុងស្ថិត​ក្រោមការព្យាបាល​ជំងឺ។
 
៣. អាការៈឈឺចាប់​ក្នុងពោះ
ស្ត្រីដែលមានការឈឺចាប់ក្នុងពោះ​ក៏អាចប្រឈមនឹងអាការៈឈឺចាប់​ផ្សេងទៀត​ក្នុងពេលរួមភេទ​ដូចជា៖ ឧស្សាហ៏កើត​ទល់លាមក, រាករូស និងឈឺចាប់​ក្នុងពោះវៀន។
អាការៈទាំងនេះ​អាចព្យាបាលតាមរយៈ​ឱសថ,របបអាហារ, ឥរិយាបថ និងកាត់​បន្ថយភាពតាន​តឹង។ យល់ល្អ គួរទៅជួបនឹងអ្នក​ជំនាញ ប្រសិនបើអ្នកប្រឈមនឹង​អាការៈឈឺចាប់បែបនេះ។
៤. អង់ដូ
ជំងឹនេះ​កើតចំពោះ​ស្ត្រីវ័យក្មេង ដែលជាលិកាលើស្បូនបាន​ជ្រៀតចូលទៅ​ក្នុងផ្នែកផ្សេងៗទៀត​នៃរាងកាយដូចជា នៅក្នុងអូវែ, បំពង់​ផាឡូម និង​កស្បូន។ អាការៈនេះ​កើតឡើងក្រោយពេលស្ត្រី​បញ្ឈប់ការ​ប្រើថ្នាំពន្យាកំណើតជា​លើកដំបូង។ តាមការសិក្សាស្រាវជ្រាវដោយ​ទស្សនាវដ្តីឱសថផ្លូវភេទ​កាលពីឆ្នាំ ២០១៤ បានបង្ហាញ​ឲ្យដឹងថា ស្ត្រី ៧៥% ប្រឈមនឹង​ការឈឺចាប់​នៅពេលសម្រុកចូល​ជ្រៅ និងក្រោយ​ពេលរួមភេទ​រួច។
តែទោះបីជាយ៉ាង​ណា វាពិបាកនឹងឲ្យ​សម្គាល់ដឹងពីប្រភពនៃការ​ឈឺចាប់នេះណាស់។ អាការៈឈឺចាប់​ពេលមករដូវដែល​បណ្តាលមក​ពី​តំណរពូជ។ ប្រសិនបើអ្នក​ជួបនឹង​ការឈឺចាប់នេះ យល់​ល្អត្រូវទៅជួប​នឹងវេជ្ជបណ្ឌិតឲ្យ​បានឆាប់។
៥. ជំងឺរលាកឆ្អឹងត្រគាក
អាការៈនេះ​បណ្តាលឲ្យរលាកបំពង់ផាឡូម, ស្បូន និងអូវែ។ មនុស្សស្រីដែល​ប្រឈមនឹងការឈឺចាប់​ក្នុងពេលរួមភេទ​តែងតែបណ្តាលមក​ពីចលនា​សរីរាង្គ។ ការសម្រុកចូល​កាន់តែជ្រៅ ការឈឺចាប់កាន់​តែខ្លាំង។
តែទោះបីជាយ៉ាង​ណា ការឈឺចាប់នឹងបាត់ទៅវិញ​នៅពេលបញ្ឈប់ការ​សម្រុកចូល។ រោគសញ្ញា​ផ្សេងទៀត​រួមមាន៖ បញ្ចេញទឹក​ចេញពីទ្វារមាស​ខុសប្រក្រតី និង​គ្រុនក្តៅ។
ស្ត្រីដែល​មានរោគសញ្ញាទាំងនេះ​គួរទៅជួបនឹង​វេជ្ជបណ្ឌិត​ភ្លាម និងចៀសវាង​ការរួមភេទក្នុងរយៈ​ពេលព្យាបាល។
៦.ភាពតានតឹង
ត្រឹមតែភាពតានតឹងតែម្យ៉ាងវាមិនបណ្តាលឲ្យឈឺចាប់​ក្នុងរាងកាយក្នុងពេល​រួមភេទឡើយ តែវាជាការចាប់ផ្តើម​ភ័យខ្លាចដែល​អាចធ្វើឲ្យមានការ​ឈឺចាប់។ អារម្មណ៏ភ័យព្រួយ​តែងតែធ្វើឲ្យ​បំរែបំរួលpHរបស់ទ្វារមាស​ដែលអាចបណ្តាលឲ្យឆ្លងមេរោគបាក់​តេរីដូចជា មេរោគផ្សិតជា​ដើម។ ភាពភ័យព្រួយក៏អាច​ធ្វើឲ្យសាច់​ដុំឆ្អឹងត្រគាក​តឹងណែន​ភ្លាមៗ និង​កាត់បន្ថយភាពអត់ទ្រាំនឹង​ការឈឺចាប់​របស់អ្នក។
នេះជាមូលហេតុដែលសំខាន់ត្រូវគ្មានភាពតានតឹង មុនពេល​រួមភេទ។ ផ្តល់ការ​ម៉ាស្សាឲ្យគ្នា។ យូហ្គាក៏មានប្រសិទ្ធិភាព​ចំពោះអ្នកដែលគ្មាន​ក្តីសុខនឹង​ការផ្តល់ឲ្យ ឬម៉ាស្សាឲ្យ។
៧. តឹងណែនខ្លាំងពេក
តួយ៉ាងគូស្នេហ៏របស់អ្នក​មានអាអូនតូច​ធំខ្លាំង ឬទ្វារមាសរបស់អ្នក​តូចខ្លាំង​ពេកសម្រាប់ឲ្យ​គាត់ ដូច្នេះវាធ្វើ​ឲ្យអ្នក​ឈឺចាប់។
បំលាស់ប្តូរក្បាច់សិចក្នុង​ពេលរួមភេទអាចជួយកាត់​បន្ថយការ​ឈឺចាប់។ កុំភ័យខ្លាច​មិនបានសម្រេច​ទឹកកាម។ វិធីនេះអាច​ទប់ទល់នឹងដំណាក់កាល​មួយ និងជម្រៅ​នៃការ​សម្រុកចូល និង​កាត់បន្ថយការ​ឈឺចាប់។ ការប្រើទឹក​រំអិលក៏អាច​ជួយបានដែរ។
៨. កន្ត្រាក់​សាច់ដុំទ្វារមាស
ការកន្ត្រាក់សាច់ដុំទ្វារមាស​ធ្វើឲ្យការសម្រុកចូល​មានការឈឺចាប់​ខ្លាំង។ មនុស្សស្រីដែល​ជួបនឹងបញ្ហានេះ យល់ល្អគួរទៅជួប​នឹងអ្នកជំនាញ​ដើម្បីជួយព្យាបាល​ការភ័យ​ខ្លាច, ថប់​អារម្មណ៏ និងការ​ឈឺចាប់៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

 

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!