វិធីធ្វើនំប៉័ងស្លឹកតយ ឆ្ងាញ់ៗជក់ចិត្ត

ថ្ងៃនេះ ​មង្គលការ ​សូម​ធ្វើការ​បង្ហាញ​ជូន​នូវ​បង្អែម​សម្រន់​មួួយ​ប្រភេទ ​ដែល​លោក​អ្នក​ប្រហែល​ជាប្លែក​អារម្មណ៍​ជាមួយ ​"វិធីធ្វើនំបុ័ង​ស្លឹកតយ” ​តោះ! ​ចង់​ជ្រាប​ច្បាស់​ជាមួយ​រសជាតិ​របស់វា ​សូម​ធ្វើការ​អនុវត្ត​ទាំង​អស់គ្នា​ដូចខាង​ក្រោម៖

វិធីធ្វើនំប៉័ងស្លឹកតយ ឆ្ងាញ់ៗជក់ចិត្ត

+ គ្រឿងផ្សំ៖

- ទឹកស្លឹកតយ ១ ចានចង្កឹះ
- ខ្ទិះដូង ១ ចានចង្កឹះ
- ទឹកដោះគោខាប់ ២ ស្លាបព្រាបាយ
- ​ទឹកដោះគោឆៅ កន្លះកំប៉ុង
- ស៊ុត ៣គ្រាប់ (គោះដាក់ចាន)
- ម្សៅពោត ១ ស្លាបព្រាបាយ

- នំប៉័ង

+ វិធីធ្វើ៖
១. ដំបូងយកទឹកស្លឹកតយ, ខ្ទិះដូង, និងស៊ុត​ វាយ​ចូល​គ្នាកូរឲ្យ​សព្វ​។
២. ​យក​ម្សៅ​ពោត និងទឹកដោះគោឆៅលាយ​ចូល​គ្នាកូរឲ្យ​សព្វដែរ។
៣. យក​គ្រឿង​ផ្សំ​ដែល​លាយ​រួច​ខាង​លើ​ចាក់​ចូល​គ្នា​ រួច​​បន្ថែម​ទឹក​ដោះ​គោ​ខាប់ចូល។
៤. យក​វា​ទៅ​ដាក់​កូរហូតទាល់​តែ​ឆ្អិន​ ​ដាក់​ខ្ទិះ​ដូង​​ពីលើ​អាច​អាច​ញ៉ាំជា​មួយ​នំ​ប៉័ង​បាន​ហើយ៕

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីធ្វើនំប៉័ងស្លឹកតយ ឆ្ងាញ់ៗជក់ចិត្ត