មនុស្ស៣នាក់ ត្រូវបានគេបាញ់ប្រហារ បណ្តាលឱ្យរងរបួស

ភ្នំពេញ៖ នៅម៉ោង១០:៤០នាទីយប់ ថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៦នេះ មនុស្ស៣នាក់ ត្រូវបានគេបាញ់ប្រហារបណ្តាល ឱ្យរងរបួសនៅតាមផ្លូវ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បាញ់ចំនួន ៤គ្រាប់ នៅមុខហាងយ៉ាងចូវ ដោយជនរងគ្រោះខ្លះត្រូវដៃ ពោះ និងដើមទ្រូង ។ ជនរងគ្រោះខាងលើ ជាបុគ្គលិក ហាងម៉ាស្សាយ៉ាងចូវ។

អ្នកឃើញហេតុការណ៍ បានអោយដឹងថា ជនសង្ស័យ មានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿង មកបាញ់រះ លើជនរងគ្រោះ ដែលកំពុងអង្គុយតាមម៉ូតូ ។ ពេលនេះជនរងគ្រោះ កំពុងត្រូវក្រុមគ្រូពេទ្យ នៅមន្ទីពេទ្យព្រះកេតុមាលា ជួយសង្រ្គោះការវះយកគ្រាប់ចេញ ។

ជុំវិញករណីនេះ សមត្ថកិច្ចកំពុងចុះទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយទេ ។

មនុស្ស៣នាក់ ត្រូវបានគេបាញ់ប្រហារ បណ្តាលឱ្យរងរបួស
មនុស្ស៣នាក់ ត្រូវបានគេបាញ់ប្រហារ បណ្តាលឱ្យរងរបួស
មនុស្ស៣នាក់ ត្រូវបានគេបាញ់ប្រហារ បណ្តាលឱ្យរងរបួស

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត