ពលករខ្មែរដែលជួប គ្រោះថ្នាក់ចរា ចរណ៍ ដោយសាររត់គេចតម្រួតថៃ ដេញចាប់ត្រូវបានបញ្ជូន មកកម្ពុជាវិញហើយល្ងាចនេះ

បន្ទាយមានជ័យ៖ ពលករខ្មែរប្រុសស្រី១៩នាក់ ក្នុងចំណោម២៣នាក់ ដែលរបួសធ្ងន់ស្រាលដោយសារ ជួបគ្រោះថ្នាក់ចរាចរណ៍នៅ ខេត្តស្រះកែវ ពេលជិះរថយន្ត ធ្វើដំណើរត្រលប់មកពី ធ្វើការងារធ្វើនៅទីក្រុងបាងកក ប្រទេសថៃ កាលពីម្សិលមិញ នៅថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៦នេះ ជនរងគ្រោះទាំងនោះត្រូវ បានអាជ្ញាធរថៃ បញ្ជូនទៅមកកម្ពុជាវិញ ហើយក្រោយពីសម្រាកព្យាបាលនៅ មន្ទីរពេទ្យអស់មួយយប់។

លោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជាប្រចាំ ខេត្តស្រះកែវ បានឲ្យដឹងថា ពិតជាមានពលរដ្ឋខ្មែរជួប គ្រោះថ្នាក់នៅទឹកដីថៃមែន។ពលរដ្ឋទាំង១៩នាក់ គឺជាពលករខុសច្បាប់ ត្រឡប់មកពីធ្វើការនៅបាងកក តែអកុសល រថយន្តដែលពួកគាត់ជិះបានទៅបុកគូរថយន្ត មួយររថយន្តដឹកដីមួយគ្រឿងពេញ ទំហឹងពីក្រោយទើបបណ្តាល ឲ្យមានរបួស ធ្ងន់ស្រាលរហូតដល់១៩នាក់រួមទាំង ជនជាតិថៃផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញដែលជា ថ្ងៃបុណ្យសែនចូលឆ្នាំចិន ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ ២០១៦ មានពលរដ្ឋប្រុសស្រីមួយ ក្រុមមានគ្នា២៣នាក់ បានត្រឡប់មកពីធ្វើការនៅប្រទេសថៃ ក្រោយពីជិះរថយន្តអ៊ីស៊ុស៊ូ មួយបាំងកន្លះដល់ចំនុចភូមិផនសាន់ ឃុំវាន់ណាំយ៉េន ស្រុកខៅឆាក់កាន ខេត្តស្រះកែវ រថយន្តដឹកពលករខុសច្បាប់ដែលបើកបរ ដោយជនជាតិថៃ បានបើករត់គេចពីសមត្ថកិច្ច ដេញតាមចាប់ក៏បានទៅ បុករថយន្តដឹកដីមួយគ្រឿងពីក្រោយ ពេញទំហឹងខណះកំពុងលឿន បណ្តាលឲ្យរថយន្តដឹកពលករខ្មែររួញ និងមានមនស្សប្រុសស្រី រួមទាំងកូន ក្មេងបណ្តាលឲ្យរបួសធ្ងន់ស្រាល ព្រោងព្រាត។

ប្រភពច្បាស់ការមួយបានបង្ហើបថា ចំពោះករណីនេះសមត្ថកិច្ចថៃកំពុង ព្យាយាមបិតពត៌មាន៕

ពលករខ្មែរដែលជួប គ្រោះថ្នាក់ចរា ចរណ៍ ដោយសាររត់គេចតម្រួតថៃ ដេញចាប់ត្រូវបានបញ្ជូន មកកម្ពុជាវិញហើយល្ងាចនេះ
ពលករខ្មែរដែលជួប គ្រោះថ្នាក់ចរា ចរណ៍ ដោយសាររត់គេចតម្រួតថៃ ដេញចាប់ត្រូវបានបញ្ជូន មកកម្ពុជាវិញហើយល្ងាចនេះ
ពលករខ្មែរដែលជួប គ្រោះថ្នាក់ចរា ចរណ៍ ដោយសាររត់គេចតម្រួតថៃ ដេញចាប់ត្រូវបានបញ្ជូន មកកម្ពុជាវិញហើយល្ងាចនេះ
ពលករខ្មែរដែលជួប គ្រោះថ្នាក់ចរា ចរណ៍ ដោយសាររត់គេចតម្រួតថៃ ដេញចាប់ត្រូវបានបញ្ជូន មកកម្ពុជាវិញហើយល្ងាចនេះ
ពលករខ្មែរដែលជួប គ្រោះថ្នាក់ចរា ចរណ៍ ដោយសាររត់គេចតម្រួតថៃ ដេញចាប់ត្រូវបានបញ្ជូន មកកម្ពុជាវិញហើយល្ងាចនេះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត