ស្ត្រី​​​​វៀតណាម​ចូល​​ទិញ​អី​វ៉ាន់​​​បន្លំ​ឆក់​ខ្សែ.ក ​កូនប្រុស​​​ម្ចាស់​ផ្ទះ​ត្រូវ​ឃាត់ខ្លួន

ខេត្ត​ព្រះ​សីហ​នុ ៖ ​ស្ត្រីវៀតណាម​ម្នាក់​ ត្រូវ​បាន​កម្លាំង​​ប៉ុស្តិ៍​រដ្ឋបាល​​លេខ​​៤ ​ឃាត់​ខ្លួន​នាំ​​​ទៅ​​អធិការដ្ឋាន​ នគរបាល​ក្រុងព្រះសីហនុ បន្ទាប់​​ពី​ទទួល​បាន​​ បណ្តឹង​ផ្ទាល់​មាត់​​ពី​ឪពុក​ម្តាយ​កុមារ​​ម្ចាស់​ ខ្សែ.ក​​​ពាក់​ព័​ន្ឋ​ករណី​​ចោរ​កម្ម ​កាលពី​វេលា​ម៉ោង ៩​យប់​ថ្ងៃ​ទី​៧​ កុម្ភៈ ​ស្ថិតនៅ​​ភូមិ​៥ សង្កាត់​លេខ​៤ ​ក្រុង​ព្រះសីហនុ ។​

​​លោក លុយ ហាំ​ង នាយ​ប៉ុស្តិ៍​រដ្ឋបាល​​លេខ​៤ បាន​ឱ្យ​ដឹង​ថា ក្រោយពី​ទទួល​ពាក្យបណ្តឹង​ផ្ទាល់ មាត់​ពី​លោក​ ស៊ុន វិបុល អាយុ​២៧​ឆ្នាំ​ ត្រូវជា​ឪពុក និងលោកស្រី ឈ្មោះ អ៊ូ សុខា អាយុ២១​ឆ្នាំ​ ត្រូវ​ជា​​ម្តាយកុមារ​រង​គ្រោះ​ ឈ្មោះ​ អឿ​ន វរៈបុ​ទ្រ អាយុ​១​​ឆ្នាំ​ ភេទ​ប្រុស មាន​ទីលំនៅ​ផ្ទះ​ជួល​ក្រុម​៤៨ ភូមិ​៥ សង្កាត់​លេខ​៤ ​​។ ​លោកបាន​ចុះ​ ទៅ​ដល់​​កន្លែង​​កើតហេតុ​ភ្លាមៗ ​និង​​បាន​ឃាត់ខ្លួន​ ស្ត្រី​ជាប់ចោទ​ម្នាក់​ ​ឈ្មោះ មុំ ថា​វី អាយុ​៥១​ឆ្នាំ ​​ជា​ជន​ជាតិ​វៀត​ណាម មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ បញ្ជូន​ទៅ​កាន់​អធិ​ការ​ដ្ឋាន​ នគរបាល​ក្រុងព្រះសីហនុ ដើម្បី​សាកសួរ​​ ។​

​​លោក ស៊ុន វិបុល ​ត្រូវជា​ឪពុក​ បាន​​រៀបរាប់​ថា ​​មុន​ពេល​​កើតហេតុ ស្ត្រី​សង្ស័យ​បានមក​ ទិញ​ស្រាបៀរ​​មួយ​​ កំប៉ុង​នៅ​តូប​មុខ​ផ្ទះ ​​បាន​ហុចលុយ​ ២០​ដុល្លា​រ​ឱ្យ​គាត់​អាប់ ប៉ុន្តែ​​ពេល​គាត់​​​រវល់​ យក​លុយ​​មក​​អាប់​ឱ្យ​ ស្រាប់​តែ​​ជន​សង្ស័យ​​​ដើរ ទៅ​ក្រោយ​តូប​​​ធ្វើ​សកម្ម​ភាព​​​​ឆក់​​​ខ្សែ​.ក កូនប្រុស​​គាត់​ ដែល​កំពុង​ដេក​នៅ​ក្នុង​​អង្រឹង តែ​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ទាន់បាន​ ស្រែក​ឆោឡោ​​ឡើង​ ទើប​ធ្វើ​ឱ្យ​​ជន​សង្ស័យ​ភ័យ​ ស្លន់ស្លោរត់គេច​ខ្លួនទៅ​ កាន់​ផ្ទះ​ជួល​ក្បែរ​នោះ ​​​។ ហើយ​គាត់​ក៏​​បាន​ ទូរស័ព្ទ​ទៅ​លោក​នាយ​​ ប៉ុស្តិ៍​មក​ជួយ​អន្តរា​គម​ន៍ ​និង​​​ឃាត់ខ្លួន​តែ​ម្តង​​ ៕​

ស្ត្រី​​​​វៀតណាម​ចូល​​ទិញ​អី​វ៉ាន់​​​បន្លំ​ឆក់​ខ្សែ.ក ​កូនប្រុស​​​ម្ចាស់​ផ្ទះ​ត្រូវ​ឃាត់ខ្លួន

ស្ត្រី​​​​វៀតណាម​ចូល​​ទិញ​អី​វ៉ាន់​​​បន្លំ​ឆក់​ខ្សែ.ក ​កូនប្រុស​​​ម្ចាស់​ផ្ទះ​ត្រូវ​ឃាត់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត