ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ ក្នុងបន្ទប់ KTV ខេវ័ន ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បុរសវ័យ៣០ឆ្នាំម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ ក្នុងហាង KTV មួយយីហោ ខេវ័ន ស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទាំងគ្មានមូលហេតុ ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ ជំហ៊ានដំបូង ត្រូវបានគេសង្ស័យថា ជាអំពើរឃាតកម្ម។

បុរសដែលស្លាប់បាត់បង់ ជីវិតមានឈ្មោះ ឌី គឹមសែ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុ គេសង្គេតឃើញមាន ទាំងនគរបាលមូលដ្ឋាន និងកម្លាំង អ ហ ក្រុងប៉ោយប៉ែត បានចុះធ្វើការត្រួតពិនិត្យសាកសព និងទីតាំងកើតហេតុផងដែរ តែអ្វីដែលប្លែកគឺសពត្រូវបានគេបញ្ជូន ចេញភ្លាមៗយ៉ាងតក់ក្រហល់។

ជុំវិញករណីនេះលោក អ៊ុ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងតាមទូរសព្ទ័ថា ពិតជាមានមនុស្សស្លាប់ក្នុងទីតាំងលើមែន។លោកនិយាយថា អ្នកស្លាប់គឺជាបុគ្គលិកផ្នែកគិតលុយរបស់ ហាង KTV ខេវ័ន ហើយក៏ជាមនុស្សជំនាញរបស់លោក សៅ ដែលជាថៅហាងផងដែរ។

លោកអធិការបានបញ្ជាក់ថា យោងតាមការធ្វើកោសល្យវិច្ឆ័យ និងការពិនិត្យរបស់ក្រុមគ្រូពេទ្យ រកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារធ្លាយក្រពះ ព្រោះមានឈាមហូចេញតាមមាត់ និងតាម គូថយ៉ាងច្រើន លើខ្លួនប្រាណពុំមានស្លាកស្នាមគួរ ឲ្យសង្ស័យជាប់ពាក់ពន្ធ័ និងអំពើរឃាតកម្មទេ។

ក្រោយកើតហេតុសព ត្រូវបានប្រគល់ជូនទៅឲ្យសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន៕

ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ ក្នុងបន្ទប់ KTV ខេវ័ន ក្រុងប៉ោយប៉ែត
ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ ក្នុងបន្ទប់ KTV ខេវ័ន ក្រុងប៉ោយប៉ែត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត