​រថយន្តបុក​ម៉ូតូសិស្សសាលាស្លាប់​ម្នាក់ នៅ​ក្រុង​តាខ្មៅ​

​កណ្តាល: យុវ​សិស្ស​ម្នាក់បាន​ស្លាប់​នៅនឹងកន្លែង ដោយ​ត្រូវ​រថយន្ត​សាំ​យ៉ុងបុក​ពេញទំហឹង ខណៈដែល​ជនរងគ្រោះបើក​ម៉ូតូឌុប​គ្នា កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី រសៀល ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ផ្លូវ​លេខ​២០៩ កែង ១០៨ ត្រង់​មុខ​សាលា​សុវណ្ណ​ភូមិ ស្ថិត​ក្នុងភូមិ​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ប៉ូលិស​ចរាចរណ៍​ក្រុងបានឱ្យដឹងថា យុវ​សិស្ស ដែល​ស្លាប់មាន ឈ្មោះ ផុន ដាំ​អែន​ឌី អាយុ​១៦​ឆ្នាំ​ ជា​សិស្ស​វិទ្យាល័យ ហ៊ុន សែន សេរីភាព មាន​ទីលំនៅ​ក្នុង ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ បានរួម​ដំណើរ​ជាមួយម៉ូតូ​មួយគ្រឿង​ម៉ាក ស្កូ​ពី​អ៊ី ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1N-9167 បើកបរ​ដោយ​ឈ្មោះ ភី រដ្ឋា​លីដា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា (​របួសស្រាល​)​។

​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះបាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្កូ​ប​ពី​អ៊ី តាមផ្លូវ​លេខ​២០៩ ជាមួយ​ឈ្មោះ ភី រដ្ឋា​លីដា ជា​អ្នក​ឌុប បើកបរ​មាន​ទិសដៅពី​ត្បូង​មក​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ជាមួយ​រថយន្ត ម៉ាក​សាំ​យ៉ុង ពណ៌​ស្លែ ពេញទំហឹង បណ្តាលឱ្យ​ដួល​ម៉ូតូ បោក​ក្បាល​អ្នកជិះ​ពីក្រោយស្លាប់​ភ្លាមៗនៅនឹងកន្លែង​កើតហេតុ ។ រីឯ​រថយន្ត​បង្កហេតុ ក្រោយ​បង្ក​ឱ្យ​មនុស្ស​ស្លាប់ បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់ ។​

​វត្ថុតាង សមត្ថកិច្ច​បាន​ដឹក​យកទៅ​រក្សាទុកនៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ។ ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់​ជូនក្រុមគ្រួសារ​ធ្វើបុណ្យ តាម​ប្រពៃណី ៕V/S

​រថយន្តបុក​ម៉ូតូសិស្សសាលាស្លាប់​ម្នាក់ នៅ​ក្រុង​តាខ្មៅ​

​រថយន្តបុក​ម៉ូតូសិស្សសាលាស្លាប់​ម្នាក់ នៅ​ក្រុង​តាខ្មៅ​

​រថយន្តបុក​ម៉ូតូសិស្សសាលាស្លាប់​ម្នាក់ នៅ​ក្រុង​តាខ្មៅ​

​រថយន្តបុក​ម៉ូតូសិស្សសាលាស្លាប់​ម្នាក់ នៅ​ក្រុង​តាខ្មៅ​