ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ អគ្គិភ័យ​បាន​បំផ្លាញផ្ទះ​១​ខ្នងអស់​​ទាំងស្រុង​​ និង​​ទ្រព្យ​សម្បត្តិ រួម​មាន ​ប្រាក់​អស់​​ជាង​៤០​ម៉ឺន​រៀល ​ជ្រូក​​ងាប់​អស់​ចំនួន​៧​ក្បាល ​និង​រលាក​ស្បែក​អស់​៧​ក្បាល​មូលហេតុ​ដែល​ឆេះ​ផ្ទះនេះ​​បណ្តាល​មក​ពី​កូន​ក្មេង​ដាំបាយ​ផ្ទុះ​ចង្ក្រាន​ហ្គា​ស កាលពី​វេលា​ម៉ោង​១និង​៥០​នាទី​រសៀល​​ថ្ងៃទី​៨ កុម្ភៈ ​នៅ​ចំនុច​ចៃ​ឆ្កែ​ ភូមិ​ស្នាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ផ្ទះ​ដែល​​ត្រូវ​អគ្គិភ័យ​បំផ្លាញ​ខាង​លើនេះ ​សង់​អំពី​​ឈើ​ប្រក់ស័ង្កសី​​ ដែល​មាន​ទំហំ​៦ម៉ែត្រ​​គុណ​៧​ម៉ែត្រ​ ​ដែល​មាន​ម្ចាស់ផ្ទះ​​​ឈ្មោះ​ មាន ដេ​ត​អាយុ​៣៨​​ឆ្នាំ និង​ប្រពន្ធ​ ឈ្មោះ​ទៀ ​សា​ឯម ​អាយុ​៣២​ឆ្នាំ​ មានកូន​តូច​៣​នាក់​(ស្រី​ម្នាក់​)  គ្រួសារ​ខាងលើ​មាន​មុខរបរ​លក់ដូរ​នៅ​រោងចក្រ​កាត់ដេរ​ ៕