ជេ​ត បុរី មិន​ហ៊ាន​យកប្រពន្ធ​ទី​ពីរ ខ្លាចចិត្ត​មិនបាន​នឹង​កូនស្រី​

Doliprane TVC

​តារា​សម្តែង​លោក ជេ​ត បុរី មានឈ្មោះ​ជា​បុរស ពោះម៉ាយ ប្រមាណ​ជា​ជិត ២០ ឆ្នាំ មកហើយ បន្ទាប់ពី​លោក​បាន​បែកបាក់​ប្រពន្ធ​ជាទី​ស្រឡាញ់ ដោយសារតែ​ភាពក្រីក្រ ធ្វើឱ្យ​គ្រូ​សារ​ខាង​ប្រពន្ធ​ប្រកាន់វណ្ណៈ និង បាន​លួងលោម​ឱ្យ​ប្រពន្ធ​របស់លោក​ចាក​ចេញពី​លោក​ទាំង​កូនស្រី​នៅ​មិនទាន់​ដឹងក្តី ។

ជេ​ត បុរី មិន​ហ៊ាន​យកប្រពន្ធ​ទី​ពីរ ខ្លាចចិត្ត​មិនបាន​នឹង​កូនស្រី​

ជេ​ត បុរី មិន​ហ៊ាន​យកប្រពន្ធ​ទី​ពីរ ខ្លាចចិត្ត​មិនបាន​នឹង​កូនស្រី​

ការឈឺចាប់​នេះ​ធ្វើឱ្យ​តារា​សម្តែង​លោក ជេ​ត បុរី តស៊ូ​ចិញ្ចឹម​ថែរក្សា​កូន និង​រកស៊ី​តាំងពី​បាតដៃ​ទទេ រហូត​ទទួលបាន​ជោគជ័យ​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុក​ម្នាក់ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យមាន​ការកោតសរសើ​រូបលោក​កាន់តែខ្លាំង​នោះ គឺ​រយៈពេល​ប្រមាណ​ជា ២០ ឆ្នាំ មកនេះ លោក ជេ​ត បុរី មិនបាន​យកប្រពន្ធ​ទី​ពីរ​នៅឡើយ ដោយ​លោក​ប្រកាន់​គោលជំហរ​ថា ខ្លាច​ប្រពន្ធ​ថ្មី​ចិត្ត​មិនបាន និង កូនស្រី​កំសត់​របស់លោក ដូច្នេះហើយ​លោក​ស៊ូទ្រាំ​រស់នៅ​ម្នាក់ឯង លុះត្រាតែ​រៀបចំ​ទុកដាក់​កូនស្រី​ឱ្យមាន​គ្រូ​សារ ទើប​លោក​គិត​គួរ​យកព្រពន្ធ​ទី​ពីរ ។

ជេ​ត បុរី មិន​ហ៊ាន​យកប្រពន្ធ​ទី​ពីរ ខ្លាចចិត្ត​មិនបាន​នឹង​កូនស្រី​

​លោក ជេ​ត បុរី បាន​បន្តថា ចាប់តាំងពី​លោក​ក្លាយជា​បុរស​ពោះម៉ាយ​មក​មាន​មិត្តភក្តិ​ជាច្រើន​បាន​ណែ​នាំឱ្យ​យកប្រពន្ធ​ដែរ ហើយក៏​មាន​នារី​ជាច្រើន​នាក់ ដែល​លោក​បាន​មើល​ពី​ចិត្តគំនិត​បាន​ខ្លះៗ​ដែរ ។ ប៉ុន្តែ​ទោះជា​នារី​ទាំងនោះ​គាត់​បានបង្ហាញ​ការស្រឡាញ់ និង ចំណុច​ល្អជា​ច្រើនក្តី ក៏​លោក​នៅតែ​មិន​ទុកចិត្ត​ដែរ ព្រោះ​មាន​នារី​ខ្លះ​គាត់​ធ្វើ​រឿង​ល្អៗ​តែ​ពីដំបូង​ទេ ដូច្នេះហើយ​ទើប​លោក​មិនទាន់​យកប្រពន្ធ ចាំ​រៀបការ​កូនស្រី​រួចរាល់ ហើយ​ចែកទ្រព្យ​សម្បត្តិ​ឱ្យ​កូន​ដាច់ស្រេច​អស់ហើយ ទើប​លោក​និង​យកប្រពន្ធ​ទី​ពីរ ៕ ប្រមាញ់ តារា​

ជេ​ត បុរី មិន​ហ៊ាន​យកប្រពន្ធ​ទី​ពីរ ខ្លាចចិត្ត​មិនបាន​នឹង​កូនស្រី​

ជេ​ត បុរី មិន​ហ៊ាន​យកប្រពន្ធ​ទី​ពីរ ខ្លាចចិត្ត​មិនបាន​នឹង​កូនស្រី​