​ស្ត្រី​រ៉ាំ​ង​រដូវ​ដឹង​តែ​ធាត់​តែម្តង​ឬ​?

​ស្ត្រី​រ៉ាំ​ង​រដូវ​ដឹង​តែ​ធាត់​តែម្តង​ឬ​?

​ការ​រ៉ាំ​ង​រដូវ​ច្រើនតែ​ទាក់ទង​នឹង​ការឡើង​ទម្ងន់​។ ថ្វីបើ​មិន​មាន​ការស្រាវជ្រាវ​ផ្ទាល់​ទៅលើ​រឿង​នេះ​ក៏​ដោយ ក៏​មាន​រឿង​បីយ៉ាង​ដែល​អាច​នាំ​ឱ្យ​ឡើង​ទម្ងន់​ក្នុងពេល​រ៉ាំ​ង​រដូវ​ដែរ ដូចជា ការ​ញ៉ាំ​អាហារ​មាន​កាឡូរី​ខ្ពស់ កង្វះ​ការ​ហាត់ប្រាណ និង​ស្ត្រេ​ស​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​ពី​របៀប​ដែល​កត្តា​អស់ទាំង​នេះ​ធ្វើឱ្យ​ស្ត្រី​រ៉ាំ​ង​រដូវ​ដែល​ច្រើន​មាន​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ​ឡើង​ទម្ងន់​បាន​។​

ញ៉ាំ​អាហារ​សម្បូរ​កាឡូរី​
ជា​អកុសល មិន​មាន​ស្ត្រី​ច្រើន​ទេ​ដែល​ដឹង​អំពី​ឥទ្ធិពល​ចំពោះ​សុខភាព​នៃ​របប​អាហារ​មាន​កាឡូរី​ខ្ពស់​នៅ​ពេល​ពួកគេ​អាយុ​កាន់តែ​ច្រើន​ឡើយ​។ ផ្ទុយទៅវិញ ពួកគេ​បែរជា​ញ៉ាំ​អាហារ​សម្បូរ​កាឡូរី​ទាំងនោះ​កាន់តែ​ច្រើន​ទៅវិញ​។ នៅពេល​មនុស្ស​ស្រី​អាយុ​កាន់តែច្រើន ទំហំ​សាច់ដុំ​នឹង​ថយចុះ ដូច្នេះ​អត្រា​នៃ​ការរំលាយ​អាហារ​ក៏​ចុះ​ទាប​ដែរ​។ បើសិនជា​ញ៉ាំ​កាន់តែ​ច្រើន​មែន​នោះ លទ្ធផល​គ្មានអ្វី​ក្រៅពី​ធាត់​ឡើយ​។ ហេតុដូច្នេះ​ហើយ​ទើប​គេ​តម្រូវ​ឱ្យ​កាត់បន្ថយ​ការ​ញ៉ាំ​នៅពេល​អាយុ​កាន់តែច្រើន​។

កង្វះ​លំ​ហាត់ប្រាណ​
នៅពេល​មនុស្ស​ស្រី​អាយុ​កាន់តែច្រើន វា​នឹង​មាន​ការថយចុះ​ថាមពល​កាន់តែខ្លាំង ហើយ​កម្លាំង​សាច់ដុំ​ក៏​លែង​សូវ​ច្រើន​ដូច​មុន​ដែរ​។ នៅពេលដែល​ពួកគេ​ខ្វះ​កាត់​ហាត់ប្រាណ​ដើម្បី​រំលាយ​ជាតិ​ខ្លាញ់​នោះ រាងកាយ​ពិតជា​គ្មានអ្វី​អាច​យកមក​ប្រើ​ការ​បាន​ដែរ​។ ផល​រំខាន​ដ៏​ញឹកញាប់​បំផុត​ពី​ការឡើង​ទម្ងន់​នោះ​គឺ​ភាគច្រើន​ជាការ​ធាត់​នៅ​ត្រគៀក និង​ចង្កេះ​តែម្តង​។

ជីវិត​ពោរពេញ​ទៅ​ដោយ​ភាព​តានតឹង​
ជឿ​អត់ថា ស្ត្រី​មាន​ភាព​តានតឹង​កាន់តែច្រើន​នៅពេល​អាយុ​កាន់តែច្រើន ហើយ​ការតានតឹង​នោះ​ដែរ​កើតមាន​ទាំង​ចំពោះ​រាងកាយ និង​ផ្លូវចិត្ត​។ រឿងនេះ​ដោយសារតែ​មាន​ការប្រែប្រួល​នៃ​តុល្យភាព​អ័រម៉ូន​តែម្តង​។ ដូច្នេះ​ដើម្បី​ជា​ការដោះស្រាយ អ្នក​គួរតែ​ជ្រើសរើស​អាហារ​ផ្តល់​សុខភាព​ទទួលទាន​វិញ​។ មួយវិញទៀត​កាលណា​ស្ត្រេ​សកាន់តែ​ច្រើន កាន់តែ​ធាត់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។