ល្បិចងាយៗ ដើម្បីកម្ចាត់មុនក្បាលខ្មៅក្នុងរយៈពេល ២សប្តាហ៍

នេះគឺជាល្បិចមួយទៀតក្នុងការកម្ចាត់មុនក្បាលខ្មៅតាមបែបធម្មជាតិដែលអ្នកមិនធ្លាប់បានដឹង។ មិនតែប៉ុណ្ណោះវិធីសាស្ត្រមួយនេះ អ្នកអាចបង្កើតឡើងដោយខ្លួនឯង ចំណាយអស់តិច និងគ្មានការឈឺចាប់អ្វីទាំងអស់។
 
ល្បិចងាយៗ ដើម្បីកម្ចាត់មុនក្បាលខ្មៅក្នុងរយៈពេល ២សប្តាហ៍
របស់ដែលអ្នកត្រូវការ៖
- ក្រូចឆ្មាមួយចំហៀង
- ទឹកក្តៅ
- កូនកន្សែងមួយ
- អំបិលបន្តិច
ជំហ៊ានទី ១
យកកូនកន្សែងជ្រលក់នៅក្នុងទឹកក្តៅ ហើយជូតសម្អាតនៅលើផ្អៃមុខដើម្បី ឲ្យរន្ធញើសបើកធំ។ ធ្វើបែបនេះទើបអាចជួយដុសសម្អាតភាពកខ្វក់ចោលអស់។
ជំហ៊ានទី ២
ច្របាច់ក្រូចឆ្មាមួយចំហៀងនេះយកទឹក។
ជំហ៊ានទី ៣
ដាក់អំបិលមួយស្លាបព្រាកាហ្វេទៅក្នុងទឹកក្រូឆ្មា បន្ទាប់មកកូរឲ្យរលាយចូលគ្នា។
ជំហ៊ានទី ៤
ឥលូវនេះអ្នកអាចយកមកលាបនៅលើផ្ទៃមុខ ជាពិសេសត្រង់តំបន់ដែលកើតមុនក្បាលខ្មៅ។ ប៉ុន្តែចៀសវាងត្រង់តំបន់ភ្នែក។
ជំហ៊ានទី ៥
ចុងក្រោយប្រើកន្សែងមកជូតសម្អាតផ្ទៃមុខរបស់អ្នកម្តងទៀត ឲ្យបានស្អាតល្អ។ 
ការអនុវត្តនេះ អ្នកអាចធ្វើជាប្រចាំសម្រាប់អ្នកដែលមានបញ្ហាច្រើន ហើយចំពោះអ្នកដែមពុំសូវមានបញ្ហា សូមធ្វើ ៤ថ្ងៃក្នុងមួយសប្តាហ៍បានហើយ។
ចំណាំ៖ នៅពេលដែលប្រប្រើប្រាស់ ហាមប្រើនៅតំបន់ជុំវិញភ្នែក ហើយមិនត្រូវនៅក្រោមកម្តៅថ្ងៃឡើយ៕
 
ដោយ៖ Senghong
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ល្បិចងាយៗ ដើម្បីកម្ចាត់មុនក្បាលខ្មៅក្នុងរយៈពេល ២សប្តាហ៍