ក្មេង​ស្រី​​​​៨​ឆ្នាំ​ និង​មនុស្ស​ជាង​៣០០​នាក់ ត្រូវ​ជួយ​សង្គ្រោះ​ ​រួច​ពី​គ្រោះ​ថ្នាក់​ ក្នុង​រញ្ជួយ​ដី​​​នៅ​តៃវ៉ាន់

ក្មេង​ស្រី​អាយុ​​៨​ឆ្នាំ​ម្នាក់ ​ត្រូវ​ក្រុម​ជួយ​សង្គ្រោះ​ប្រទះ​ឃើញ​​​នៅ​រស់​ និង​​​ជួយ​ទាញ​​នាង​ចេញ​ពី​គំនរ​​បាក់​បែក​នៃ​អគារ​​​​​​​នា​កោះ​តៃវ៉ាន់ ​​បន្ទាប់​ពី​កើត​មាន​រញ្ជួយ​ដី​កម្រិត​​ ៦,៤ រ៉ិចទ័រ​ ​​កាល​ពី​ថ្ងៃ​​ព្រលឹម​ថ្ងៃ​សៅរ៍​ ​កន្លង​ទៅ​​នៅ​ក្រុងTainan ។

ក្មេង​ស្រី​​​​៨​ឆ្នាំ​ និង​មនុស្ស​ជាង​៣០០​នាក់ ត្រូវ​ជួយ​សង្គ្រោះ​ ​រួច​ពី​គ្រោះ​ថ្នាក់​ ក្នុង​រញ្ជួយ​ដី​​​នៅ​តៃវ៉ាន់
 
ក្រុម​អ្នក​​សង្គ្រោះ​​ក្នុង​ទី​ក្រុង​​ Tainan ​​ជួយ​សង្គ្រោះ​​បាន​មនុស្ស​ចំនួន​៣​នាក់​ទៀត​​​​​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ ក្នុង​នោះ​មាន​ម្នាក់​ជា​អ៊ំ​​ស្រី​របស់​ក្មេង​ស្រី​ខាង​លើ ក្នុង​ប្រតិបត្តិការ​​ស្វែង​រក​​​​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ដែល​ជាប់​កប់​ក្នុង​គំនរ​បាក់​បែក។

មនុស្ស​យ៉ាង​តិច​ ៣៨​នាក់​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​ ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​ខាង​លើ។ តាម​​មន្ត្រី​​អាជ្ញាធរ​តៃវ៉ាន់​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ មនុស្ស​៣១០​នាក់​​ត្រូវ​បាន​ជួយ​សង្គ្រោះ​​ចេញ​ពី​គំនរ​បាក់​បែក​ ក្នុង​នោះ​មនុស្ស​១០០​នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

​​​​​​​​​​​​​​​​​​​​​​រញ្ជួយ​ដី​រង្វាស់ ៦,៤​វ៉ិចទ័រ បាន​កើត​ឡើង​នៅ​ក្រុងTainan ព្រលឹម​ថ្ងៃ​សៅរ៍​កន្លង​ទៅ ធ្វើ​ឲ្យ​ដួល​រលំ​អគារ​កម្ពស់ ១៧​ជាន់ និង​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​តិច ៣៨​នាក់ ​គិត​មក​ទល់​ពេល​នេះ។ ​​ពេល​នេះ​ក្រុម​​អ្នក​សង្គ្រោះ​កំពុង​ស្វែង​រក​​​​អ្នក​នៅ​ជាប់​ក្នុង​គំនរ​បាក់​បែក ជា​បន្ត៕

ក្មេង​ស្រី​​​​៨​ឆ្នាំ​ និង​មនុស្ស​ជាង​៣០០​នាក់ ត្រូវ​ជួយ​សង្គ្រោះ​ ​រួច​ពី​គ្រោះ​ថ្នាក់​ ក្នុង​រញ្ជួយ​ដី​​​នៅ​តៃវ៉ាន់
  ក្មេង​ស្រី​​​​៨​ឆ្នាំ​ និង​មនុស្ស​ជាង​៣០០​នាក់ ត្រូវ​ជួយ​សង្គ្រោះ​ ​រួច​ពី​គ្រោះ​ថ្នាក់​ ក្នុង​រញ្ជួយ​ដី​​​នៅ​តៃវ៉ាន់

ក្មេង​ស្រី​​​​៨​ឆ្នាំ​ និង​មនុស្ស​ជាង​៣០០​នាក់ ត្រូវ​ជួយ​សង្គ្រោះ​ ​រួច​ពី​គ្រោះ​ថ្នាក់​ ក្នុង​រញ្ជួយ​ដី​​​នៅ​តៃវ៉ាន់

ក្មេង​ស្រី​​​​៨​ឆ្នាំ​ និង​មនុស្ស​ជាង​៣០០​នាក់ ត្រូវ​ជួយ​សង្គ្រោះ​ ​រួច​ពី​គ្រោះ​ថ្នាក់​ ក្នុង​រញ្ជួយ​ដី​​​នៅ​តៃវ៉ាន់
ចុចអាន៖ រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​វាយ​ប្រហារ​តៃវ៉ាន់ ស្លាប់​និង​របួស​មនុស្ស​រាប់​រយ​នាក់

ប្រែ​សម្រួល​៖ មាន រតនា
ប្រភព៖ BBC​​