​របៀ​ធ្វើ​សម្លម្ជូរ​បង្គា​ឱ្យមាន​រសជាតិឆ្ងាញ់

គ្រឿង​ផ្សំ​៖បង្គា ​ប៉េងប៉ោះ ​ម្នាស់ ត្រឡាច ជីររណារ ម្អម សណ្ដែកបណ្ដុះ​ ខ្ទឹម​ស ​ម្សៅស៊ុប ស្ករស​ ទឹកអំពិល​ និងទឹ​កស៊ុប​ឆ្អឹង​ជ្រូក​។
​របៀ​ធ្វើ​សម្លម្ជូរ​បង្គា​ឱ្យមាន​រសជាតិឆ្ងាញ់
​វិធី​ធ្វើ​៖
យក​បង្គា​ទៅ​បក​សម្បក ​រួច​វះ​ខ្នង​លាង​ទឹក​ឲ្យ​ស្អាត​។​បន្ទាប់​មក​ត្រូវ​ចិត​បន្លែ​ជា​ចំណិច​តូច​ល្មម​ឲ្យ​រៀប​រយ​។​ចាប់​​​​ផ្ដើម​​ដាំ​​ទឹក​​ស៊ុប​ឲ្យ​ពុះ​រួច​ដាក់​គ្រឿង​ផ្សំ​ដូចជា ម្សៅ​ស៊ុប ​និង​ស្ករ​ស​បន្តិច​ចូល ​មុន​នឹងច្រូច​ទឹក​អំពិល។​បន្ទាប់​មក​ទៀតដាក់ ​ប៉េងប៉ោះ ​ម្នាស់ ត្រឡាច ចូលឲ្យ​ឆ្អិន​ល្មម ​មុន​នឹង​ដាក់​បង្គា​ស្រស់ ​​និង​សណ្ដែក​បណ្ដុះ​ចូល​ឲ្យ​ពុះ​ម្ដង​ទៀត​។​ចំណាំ៖ សំរាប់ ជីររណារ ​ម្អម ​និងខ្ទឹម​បំពង​ចូល​ឲ្យ​ឈ្ងុយ គួរ​តែ​បង់ នូវ​ពេល​ដោស​សម្លរដាក់ចា​ន៕ ​អត្ថបទ៖ដេវីដ