ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ កាលពីវេលា​ម៉ោង០៩ និង​៤០​នាទីយប់​ថ្ងៃ​ទី​០៨ កុម្ភៈ ​​២០១៦ ស្ថិត​នៅៅ​ចំណុច​​មុខ​ហាង​ម៉ាស្សា​យ៉ាង​ចូ​វ ផ្លូវ​២៥២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ មាន​ករណី​ផ្ទុះអាវុធ​ចំនួន​​៤​គ្រាប់ បណ្តាល​​ឱ្យ​​មនុស្ស​​រង​របួស​​​៣​នាក់ ១​-​ឈ្មោះ​ណា​ន ដា​រ៉ា អាយុ​២៨ឆ្នាំ​ ភេទ​ប្រុស ជា​សន្តិសុខ​ហាង​ម៉ាស្សា​យ៉ាង​ចូ​វ (រង​របួស​ដៃ​ខាងឆ្វេង)​  ២-​ឈ្មោះ​ស្នា ភេទ​ប្រុស អាយុ​៣០​​ឆ្នាំ ​(រង​របួសស្រាល) ៣​-​ឈ្មោះ​ក្តី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​​អ្នក​បើ​ក​ (រង​របួសស្រាល​) ​។

ប្រភព​ឱ្យ​ដឹងថា ភិន​ភាគ​ជន​សង្ស័យ​គឺ​ជិះ​ម៉ូតូ​​១​គ្រឿង​ម៉ាក​ហុងដា​សេ​​១២៥ ព​ណ៌​​ខ្មៅ អ្នក​បើក​​រាង​ស្គម អ្នក​អង្គុយ​កណ្តាល​រាង​ធាត់​សក់​វែង (ជា​អ្នក​បាញ់)​ ហើយ​អ្នក​អង្គុយ​ក្រោយ​​រាង​ស្គម ពាក់អាវ​ក្រឡា​ការ៉ូ ពួក​គេ​ទាំង​​៣​នាក់​អាយុ​ស្របាល​គ្នា​ ប្រហែល​២០​ឆ្នាំ​ក្រាស់  ​។

​បើ​តាម​ការ​​បំភ្លឺ​សាក្សី​ឈ្មោះ​មាស ម៉ា​និ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​ឱ្យ​​ដឹង​ថា មុនកើត​ហេតុ​កន្លះ​ម៉ោង រូបគេ​​បាន​ទាស់​សម្តី​ជាមួយ​ប្តី​-​ប្រពន្ធ​​២​នាក់ ​នៅ​ចំណុច​​ផ្លូវ​៦៣ ម្តុំ​ស្រែអំបិល ​​ក្នុង​សង្កាត់​បឹង​​រាំង ខណ្ឌដូនពេញ ប្តី​ឈ្មោះ​បុល ប្រពន្ធ​ឈ្មោះ​ល័​ក្ខ ហើយ​​​​ឈ្មោះ
ល័​ក្ខ​ បាន​គំរាម​រូបគេ​ថា ប្រយ័ត្ន​ខ្លួន​តិច​ទៀត​​ដឹង​គ្នាហើយ​! ​​ហើយ​យ​រូបគេ​មិន​បាន​តបត​​អី​ទេ ក៏​បាន​ជិះ​ម៉ូតូ​មក​ហូប​​អី​នៅ​ហាង​
ទា​​រអាំង​​យ៉ាង​ចូ​វ ។

ក្រោយ​ហូប​​រួច​រូបគេ​​បានដើរ​ចេញ​មក​យក​ម៉ូតូ​ ដែល​ផ្ញើ​​នៅ​មុខ​ហាង ភ្លាម​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់ ​ដែល​មាន​ភិនភាគ​ដូច​ខាងលើបាន​ជិះ​មក​ដល់ ហើយ​​បាញ់​សំដៅ​មកលើ​​រូបគេ​ចំនួន​​៤​គ្រាប់ ប៉ុន្តែ​មិន​ត្រូវ​គេ ​បែរជា​ត្រូវ​ជន​រង​គ្រោះ​ទាំង​​៣​នាក់ ​ខាង​លើ​​វិញ​ ។ ក្រោយ​កើត​ហេតុ​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងកើត​​បាត់​​តែ​ម្តង ។