ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

អត្រា​អត់​ការងារ​ធ្វើ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ទាំង​១៩​នៅ​ទ្វីបអឺរ៉ុប កាលពី​ខែធ្នូ​នេះ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជិត​៤​ឆ្នាំ​ជាប់​គ្នា​ៗ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​ដែល​បាន​ចុះ​ផ្សាយ ។

ភ្នាក់ងារ​ស្ថិតិ Eurostat បាន​ឲ្យ​ដឹង​ថា ចំនួន​ប្រជាជន​ដែល​អត់​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៤៩.០០០​នាក់ ដែល​មាន​ទឹកប្រាក់​សរុប​១៦,៧៥​លាន​ដុល្លារ ។ ចំណែក​អត្រា​អត់​ការងារ​ធ្វើ​នៅ​ខែធ្នូ កាលពី​ឆ្នាំ​២០១១ មាន​អត្រា​ទាប​ជាង​នេះ​ទៀត ។ សរុប​មក អត្រា​អត់​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​ពី​១០,៥% ទៅ​១០,៤% ដែល​ជា​អត្រា​ទាប​បំផុត បើ​គិត​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១១ មក ។

ភ្នាក់ងារ​ស្ថិតិ Eurostat ឲ្យ​ដឹង​ទៀត​ថា ការ​អូស​បន្លាយ​នៃ​ការ​ធ្លាក់​ចុះ​របស់​ប្រជាជន​អត់​ការងារ​ធ្វើ គឺ​មាន​រយៈពេល​យូរ​ជាងគេ​ក្នុង​បណ្តា​ប្រទេស​ទាំង​១៩ របស់​ទ្វីបអឺរ៉ុប ។ ស្ថានភាព​បែប​នេះ គឺ​ធ្លាប់​ជួប​ប្រទះ​ម្តង​រួច​មក​ហើយ​ក្នុង​រយៈពេល​២១​ខែ​ជាប់​ៗ​គ្នា កាលពី​ដំណាច់ខែ​មិថុនា ឆ្នាំ​២០០៧ ។

ការ​ធ្លាក់​ចុះ​ប្រចាំខែ គឺ​មាន​តួលេខ​ទាប​ជាងគេ​បំផុត បើ​គិត​ចាប់តាំងពី​ខែធ្នូ​មក ។ ជាង​នេះ​ទៀត វា​នឹង​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​នូវ​ការ​រើប​ឡើង​វិញ​ដែល​មាន​ស​ន្ទ​ស្សន៍​ខ្លាំង មុន​ពេល​មាន​វិបត្តិ​ទីផ្សារ​ហិរញ្ញវត្ថុ​កើតឡើង ដែល​ប្រធាន​ធនាគារកណ្តាល​សហគមន៍​អឺ​រុ​៉​ប កំពុង​ជួប​ហានិភ័យ​កាន់តែ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​សេដ្ឋកិច្ច​សហគមន៍​អឺរ៉ុប ។

បើ​យោង​តាម​ភា្ន​ក់​ងារ​ស្ថិតិ Eurostat បង្ហាញ​ថា អត្រា​អត់​ការងារ​ធ្វើ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ មាន​៤,៥% ហើយ​អត្រា​អត់​ការងារ​ធ្វើ​នៅ​ក្រិ​ច និង​អេ​ស្ប៉ា​ញ មាន​លើស​ពី​២០%៕