ភោជនីយដ្ឋានម្ហូបជប៉ុនដ៏មានប្រជាប្រិយភាព នៅក្រុងសៀមរាប The Hashi នឹងធ្វើការផ្លាស់ប្តូរ ទីតាំងថ្មី​ ដែលធំទូលាយ និងមាន​ជំរើសមុខម្ហូបច្រើន ជាងមុន នៅថ្ងៃទី​១២​ ​ ខែកុម្ភៈ​​ ឆ្នាំ២០១៦ ខាងមុខនេះ!

សៀមរាប៖ ដោយសារតែទទួលបានការគាំទ្រពីសំណាក់អតិថិជនពីគ្រប់ជនជាតិ​​ និង​ជាពិសេសពី ភ្ញៀវទេសចរបរទេស ក៏ដូចជាដើម្បីឆ្លើយតប អោយទាន់ទៅនឹងតំរូវការរបស់អតិថិជន ភោជនីយដ្ឋានម្ហូបជប៉ុន The Hashi នឹងធ្វើការផ្លាស់ប្តូរទីតាំងថ្មី ដែលធំ និង​ទូលាយជាងមុន ដែលទីតាំងថ្មីនេះ ស្ថិតនៅលើផ្លូវ វត្តបូរណ៌ ជាប់នឹង​ហាងកាហ្វេ Gloria Jean’s Coffees​​-Siem Reap ហើយនឹងចាប់​ផ្តើមបើកអោយ ដំណើរការនៅថ្ងៃទី​ ១២​ ខែ កុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ។​

ភោជនីយដ្ឋានម្ហូបជប៉ុនដ៏មានប្រជាប្រិយភាព នៅក្រុងសៀមរាប The Hashi នឹងធ្វើការផ្លាស់ប្តូរ ទីតាំងថ្មី​ ដែលធំទូលាយ និងមាន​ជំរើសមុខម្ហូបច្រើន ជាងមុន នៅថ្ងៃទី​១២​ ​ ខែកុម្ភៈ​​ ឆ្នាំ២០១៦  ខាងមុខនេះ!

ក្រៅពីបរិយាកាស ធំទូលាយប្រកបដោយផាសុខភាព​ ការ​រចនាតុបតែងលំអស្រស់ស្អាត និង​ ទំនើបជាង​មុន​ ​ The Hashi​​ ក៏នឹងផ្តល់ជូនអតិថិជន របស់ខ្លួននូវជំរើសមុខម្ហូប ច្រើនសំបូរបែបជាង​មុនផងដែរ ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ គឺហាងបានបំពាក់នូវឧបករណ៍ ចំអិនអាហារជាច្រើន គ្រឿង​ តាមបែប​ជប៉ុនពិតៗ គឺ​ ទេប៉ាន់យ៉ាគី​​​ “Teppanyaki” ដែលជាសិល្បៈ នៃការចំអិនម្ហូបដ៏​រស់រវើកនៃ ប្រពៃណីជនជាតិជប៉ុន។

ក្នុងឱកាសប្តូរទីតាំងថ្មីនេះផងដែរ ភោជនីដ្ឋានម្ហូបជប៉ុន The Hashi ក៏បាន​ផ្តល់ជូននូវប័ណ្ណ បញ្ចុះតំលៃ ជាពិសេស​រហូតដល់​ ៣០%​​ ដល់អតិថិជនដែលតែងតែ គាំទ្រហាងរបស់ខ្លួន ដែលនេះគឺជាការបញ្ចុះ តំលៃជាពិសេសមិនធ្លាប់មានពីមុនមក។​ អតិថិជនទាំងអស់ និងអាចទទួល យក​ប័ណ្ណបញ្ចុះតំលៃនៅ ទីតាំងចាស់ ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០១៦។

គួរបញ្ជាក់អោយដឹងផងដែរថា ភោជនីដ្ឋានម្ហូបជប៉ុន The Hashi​ គឺជាភោជនីយដ្ឋានបែបជប៉ុន ពិតៗ​ ។​ រាល់មុខម្ហូប និងការចំអិន ត្រូវបានរៀបចំ​ និងសំរិតសំរាំង យ៉ាងផ្ចិតផ្ចង់ពីមេចុងភៅ ដែលមានបទពិសោធន៍ ខ្ពស់ជាច្រើនឆ្នាំ។​

សំរាប់ព័ត៌មាន​បន្ថែម លោកអ្នក​អាចចូលទៅកាន់ គេហទំព័ររបស់ភោជនីយដ្ឋាន រឺគណនីយ Facebook​ ដែលមានឈ្មោះថា The Hashi រឺធ្វើការទំនាក់ទំនងមកកាន់ ទូរស័ព្ទលេខ 063​​ 969​ 007។

ភោជនីយដ្ឋានម្ហូបជប៉ុនដ៏មានប្រជាប្រិយភាព នៅក្រុងសៀមរាប The Hashi នឹងធ្វើការផ្លាស់ប្តូរ ទីតាំងថ្មី​ ដែលធំទូលាយ និងមាន​ជំរើសមុខម្ហូបច្រើន ជាងមុន នៅថ្ងៃទី​១២​ ​ ខែកុម្ភៈ​​ ឆ្នាំ២០១៦  ខាងមុខនេះ!
ភោជនីយដ្ឋានម្ហូបជប៉ុនដ៏មានប្រជាប្រិយភាព នៅក្រុងសៀមរាប The Hashi នឹងធ្វើការផ្លាស់ប្តូរ ទីតាំងថ្មី​ ដែលធំទូលាយ និងមាន​ជំរើសមុខម្ហូបច្រើន ជាងមុន នៅថ្ងៃទី​១២​ ​ ខែកុម្ភៈ​​ ឆ្នាំ២០១៦  ខាងមុខនេះ!

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត