ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានីភ្នំពេញ ៖​ យ៉ាងហោចណាស់មនុស្ស៣០នាក់ស្លាប់និងរបួស១០២នាក់ ​ក្នុងនោះ៦៨នាក់របួសធ្ងន់ ​ដោយសារគ្រោះថ្នាក់​ចរាចរណ៍៥៤លើក​កើតឡើងនៅទូទំាង​ប្រទេស​កម្ពុជាគិតចាប់ពីថ្ងៃសែន​ចូលឆ្នាំចិនទី០៧​ដល់ថ្ងៃទី០៨កុម្ភៈ ២០១៦ ។

យោងតាមទិន្នន័យ​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់នាយកដ្ឋាន​នគរបាលចរាចរណ៍ ​និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្រសួងមហាផ្ទៃបាន  បង្ហាញទៀតថា​ គ្រោះថ្នាក់ចរាចរណ៍ខាងលើ​បណ្តាលមកពីល្បឿន ​១៨លើក ស្រវឹង ១៣លើក​ ប្រជែង ២លើក មិគោរពសិទ្ឋិ ​៧លើក មិនប្រកាន់ស្តាំ៨លើក ​បត់គ្រោះ​ថ្នាក់៥លើក​ និងកត្តាយានយន្ត ១លើក ៕