Real Madrid យកឈ្នះក្លឹប Granada នៅក្រៅទឹកដី

ម៉ាឌ្រីដ៖ កីឡាករ Luka Modric  បានរកគ្រាប់បាល់ ដ៏ភ្ញាក់ផ្អើលមួយជួយឲ្យក្លឹប អធិរាជស Real Madrid យកឈ្នះក្លឹប Granada  ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃចន្ទទី៨ ខែកុម្ភៈ ។

ក្រោមការដឹកនាំលេង នៅក្រៅទឹកដីរបស់ Zinedine Zidane បានធ្វើឲ្យក្លឹប Real Madrid កែប្រែមុខមាត់ថ្មី ដោយយកឈ្នះនៅក្រៅទឹកដី ក្នុងលទ្ធផល ២-១  ដោយគ្រាប់បាល់ដំបូងរបស់ Real Madrid រកបានដោយកីឡាករ សញ្ជាតិបារាំង Karim Benzema នៅនាទី៣០  ប៉ុន្តែនៅនាទី៦០កីឡាករ Youssef El Arabi  របស់ Granada  បានតាមស្មើ និងអូសបន្លាយលេងដល់នាទី៨៥ ទើបកីឡាករ Luka Modric

ជួយឲ្យ Real Madrid យកឈ្នះ ដើម្បីគ្រងតំណែង តារាងលេងរៀងទី៣ ក្នុងក្របខណ្ឌ LaLiga របស់អេស្ប៉ាញ ។

បញ្ជាក់ផងដែរថា ក្នុងចំណោម២៣ប្រកួត ក្លឹប Real Madrid មានពិន្ទុក្នុងដៃ ៥០ និង ក្លឹប Barcelona ស្ថិតនៅលេខរៀងទី១ ដោយ២២ប្រកួត មានពិន្ទុក្នុងដៃ ៥៤ពិន្ទុ៕

Real Madrid យកឈ្នះក្លឹប Granada នៅក្រៅទឹកដី