អតីតគ្រូបង្វឹក ក្លឹបបិសាចក្រហម David Moyes ក្លឹបធំរបស់ចិន ចង់ឲ្យទៅដឹកនាំ

ឡុងដ៏៖ អតីតគ្រូបង្វឹក ក្លឹបបិសាចក្រហម លោក David Moyes បាននិយាយថា គាត់ត្រូវបានគេផ្តល់ការងារមួយ នៅក្នុងប្រទេសចិន ។

កាលពីថ្ងៃសុក្រ ក្លឹបជើងក្លឹបរបស់ចិន Jiangsu Suning  បានទិញកីឡាករខ្សែបម្រើ Alex Teixeira ពីក្លឹប Shakhtar Donetsk ក្នុងតម្លៃ ៣៨.៤លានផោន ប្រហែល ៥៥លានដុល្លារអាម៉េរិក។

ដោយឡែកសម្រាប់ David Moyes  ដែលត្រូវបានក្លឹប បិសាចក្រហមបណ្តេញចេញពីក្លឹប កាលពីខែមេសា ឆ្នាំ២០១៤ និងត្រូវបានក្លឹប Real Sociedad របស់អេស្ប៉ាញ បណ្តេញចេញផងដែរនោះ ក៏ត្រូវបានក្លឹប ចិនចង់ឲ្យទៅដឹកនាំក្រុមផងដែរ។

គ្រូបង្វឹកអាយុ៥២ឆ្នាំរូបនេះ បាននិយាយថា «បេះដូងខ្ញុំតែងតែ នៅក្នុងក្របខណ្ឌ Premier League ហើយក៏មានក្លឹបចិន ស្នើសុំឲ្យទៅដឹកនាំក្រុម នៅទីនោះផងដែរ»  ។

David Moyes  បានបន្តថា «ខ្ញុំមានឱកាសច្រើនណាស់ ចាប់តាំងពីត្រឡប់មកអង់គ្លេសវិញ ហើយចង់ជ្រើសរើសការងារមួយ ដែលធ្វើឲ្យខ្ញុំសប្បាយរីករាយ» ៕

អតីតគ្រូបង្វឹក ក្លឹបបិសាចក្រហម David Moyes ក្លឹបធំរបស់ចិន ចង់ឲ្យទៅដឹកនាំ

  • អតីតគ្រូបង្វឹក ក្លឹបបិសាចក្រហម David Moyes ក្លឹបធំរបស់ចិន ចង់ឲ្យទៅដឹកនាំ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/02/09  Category:កីឡា