សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

​រាជ​ធានី​ភ្នំពេញ ៖ អត​គត​ត្រូវជា​ប្តី​តារា​កំប្លែង​នាង​កា​តុំ​អ៊ឺត កាលពី​វេលា​រសៀល​ថ្ងៃ​ទី​៨ ​កុម្ភៈ ត្រូវ​បាន​រួច​ផុត​ពីការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​សែន​សុខ ចាប់​​ខ្លួនបញ្ជូន​ពាក់​ព័ន្ធ​រឿង​ឈរ​មើល​គេ​លេងល្បែង​ស៊ីសង​ខុសច្បាប់នោះ​ ។

គូ​ដណ្តឹង​នាង​កា​តុំ​អ៊ឺត ​ឈ្មោះ ​ភួង ភិន អាយុ​២៤​ឆ្នាំ ក្រោយ​ពី​តំណាង​អយ្យការ​សាកសួរ ​ដោយរក​ឃើញ​ថា​មិន​មាន​កំហុស​ក៏​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ។ ពេល​តំណាង​អយ្យការ មិនបាន​​ចោទប្រកាន់​ដោយសារ​លោក ​ភួង ភិន មិន​ជាប់​ពាក់​ព័ន្ធ​រឿង​ឈ​រមើល​គេ​លេងល្បែង​ស៊ីសង​ខុសច្បាប់​នោះ​ទេ ។ ​ខណៈ​នោះ គេ​ឃើញ នាង​កា​តុំ​អ៊ឺត សប្បាយចិត្ត​ណាស់​នៅ​ពេល​សាលា​តំណាង​អយ្យការ​មិន​ចោទប្រកាន់​អនាគត​ប្តី​​របស់​នាង ​។

​ក្រោយ​ពេល​រួច​ផុត​ទី​ការ​ចោទ​ប្រកាន់​​ ​ទាំង​​២នាក់​គូ​ដណ្តឹង​បាន​ដឹក​ដៃ​​គ្នា​ចូល​ទៅ​លាបំណន់​​លោក​តា​ដំបង​ដែក​​ ​រួច​ក៏​នាំ​គ្នា​ឡើង​ជិះ​​រ៉ឺ​ម៉កម៉ូតូ​​ត្រឡប់​​ទៅ​​លំនៅ​ឋាន​​វិញ ៕  ​