ចាប់រំលោភ​ក្មេង​ស្រី​បូក ​រួច​សម្លាប់​ទម្លាក់​ទឹកទន្លេ​បំបិទមាត់​ ព្រោះ​ស្គាល់គ្នា

ចាប់រំលោភ​ក្មេង​ស្រី​បូក ​រួច​សម្លាប់​ទម្លាក់​ទឹកទន្លេ​បំបិទមាត់​ ព្រោះ​ស្គាល់គ្នា

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សែន​ចិន ក្មេង​ស្រី​ម្នាក់​ដែល​ទៅ​លេង​ផ្ទះ​ឪពុកមា​បាន​ត្រូវ​ជន​ដៃដល់​មាន​គ្នា​៣​នាក់​ល្បួង​ទៅ​លេង​នៅ​វាល​ខ្សាច់​ក្រោយ​វត្ត​ចាក់​អង្រែ រួច​ចាប់រំលោភ​បូក​ហើយ​វាយ​សម្លាប់​បណ្តែត​ទឹក​ទន្លេបាសាក់​។ ហេតុ​ការណ៍​នេះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​៧ ខែកុម្ភៈ នៅ​ភូមិ​គោក​រកា ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ កែវ ចាន់​ធី អាយុ​១៥​ឆ្នាំ ជនជាតិ​វៀតណាម រៀន​នៅ​សាលា​វៀតណាម ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង និង​មាន​បងប្អូន​៣​នាក់ (​ស្រី​២​នាក់​ប្រុស​ម្នាក់​) ហើយ​ក្មេង​ស្រី​រង​គ្រោះជា​កូន​ទី​២ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា កន្លង​មក​ក្មេង​ស្រី​រង​គ្រោះ​ឧស្សាហ៍​ទៅ​លេង​ផ្ទះ​ឪពុកមា​នៅ​ក្បែរ​កន្លែង​កើតហេតុ​ជា​ញឹកញាប់​នៅ​ពេលទំនេរ​ពី​ការ​សិក្សា ហើយ​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​ស្គាល់​នាង​គ្រប់​គ្នា ។ នៅ​ថ្ងៃ​កើតហេតុ​ជា​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​លេង​ផ្ទះ​ឪពុកមា​ដូច​សព្វដង និង​បាន​ទៅ​លេង​នៅ​វាល​ខ្សាច់​ក្រោយ​វត្ត​ចាក់​អង្រែ តែ​មិនដឹង​ថា​ទៅ​លេង​មាន​គ្នា​ប៉ុន្មាន​នាក់​ពិតប្រាកដ​ទេ គ្រាន់តែ​ស្បែកជើង​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​មាន​៤​គូ និង​មាន​ដំបង​និង​ឈើ​ជ្រុង​ផង ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំហាន​ដំបូង​ថា ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ល្បួង​នាំ​ទៅ​ដើរ​លេង​ជាមួយ​ពួក​គេ​ដែល​មាន​គ្នា​ចាប់ពី​២​នាក់​ឡើង​ទៅ ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​បូក​។ បន្ទាប់​មក បាន​វាយ​សម្លាប់​នាង​ទម្លាក់​ទឹកទន្លេ​ដើម្បី​បំបិទមាត់ ព្រោះ​ជា​មនុស្ស​ស្គាល់គ្នា រយ​ច​ហើយ​នាំ​គ្នា​គេចខ្លួន​អស់ ។ សព​ក្មេង​ស្រី ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចែវ​ទូក​ដើរ​រក​យោ​៉ា​ង​យូរ​ទើប​រក​ឃើញ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​មក ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ប៉ុន្តែ​ឪពុក​ម្តាយ​រន្ធត់​ពេក​បាន​ដួល​សន្លប់​ទាំង​២​នាក់ ទើប​សាច់ញាតិ​មក​ទទួលយក​សព​ជំនួស ។

ករណី​នេះ​ត្រូវ​បាន​អះអាង​ថា ជា​ករណី​រំលោភ​បូក​ដោយសារ​តែ​សព​ក្មេង​ស្រី​មានការ​រហែក​ទ្វារមាស​ហូរ​ឈាម ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវ​ចាប់​ជន​ប្រព្រឹត្ត​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕