Lady Gaga ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​រាប់​លាន​នាក់ស្លុង​អារម្មណ៍​ពេល​ច្រៀង​បទ​ភ្លេង​ជាតិ​អាមេរិក


Lady Gaga ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​រាប់​លាន​នាក់ស្លុង​អារម្មណ៍​ពេល​ច្រៀង​បទ​ភ្លេង​ជាតិ​អាមេរិក

កំពូល​តារា​ចម្រៀង​អាមរិក Lady Gaga បាន​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​ព្រឺសម្បុរគីង្គក់ ពេល​នាង​សម្ដែង​បើក​ឆាក​ឲ្យ​កម្មវិធី Super Bowl លើក​ទី ៥០ កាល​ពី​ថ្ងៃ​អាទិត្យ​មុន​នេះ។

 

Lady Gaga ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​រាប់​លាន​នាក់ស្លុង​អារម្មណ៍​ពេល​ច្រៀង​បទ​ភ្លេង​ជាតិ​អាមេរិក
តារា​ចម្រៀង​និង​សម្ដែង​ល្បី​ឈ្មោះ​អាមេរិក Lady Gaga បាន​ធ្វើ​ឲ្យ​ទស្សនិកជន​រាប់​ម៉ឺន​នាក់​បណ្ដែត​អារម្មណ៍​តាម​ការ​សម្ដែង​របស់​នាង​នៅ​ពេល​តារា​ចម្រៀង​អាយុ ២៩ ឆ្នាំ​បាន​ច្រៀង​​បទ “The Star-Spangled Banner” ដែល​ជា​បទ​ភ្លេង​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បើក​កម្មវិធី​ប្រកួត​​បាល់​ឱប Super Bowl លើក​ទី​៥០ កាល​ពី​ថ្ងៃ​អាទិត្យ​មុន​នេះ។

 

Lady Gaga ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​រាប់​លាន​នាក់ស្លុង​អារម្មណ៍​ពេល​ច្រៀង​បទ​ភ្លេង​ជាតិ​អាមេរិក

នៅ​ក្នុង​ឈុត​ភ្លឹបភ្លែត​ពណ៌​ក្រហម​របស់ Cucci ម្ចាស់​បទ “Applause” បាន​ធ្វើ​ឲ្យ​ទស្សនិកជន​រាប់​ម៉ឺន​នាក់​ដែល​មាន​វត្តមាន​នៅ​កីឡាដ្ឋាន Levi និង​ប្រជាជន​អាមេរិក​រាប់​លាន​នាក់​ស្ទើរ​ស្រក់​ទឹក​ភ្នែក​​ពេល​នាង​បង្ហើប​សំឡេង​​ដ៏​ពីរោះ​រណ្ដំ​របស់​ខ្លួន។​​​

“ខ្ញុំ​តែង​តែ​ចង់​ច្រៀង​ភ្លេង​ជាតិ​ក្នុង​កម្មវិធី​កីឡា​ដ៏​ធំ​ណា​មួយ​តាំង​ពី​ខ្ញុំ​នៅ​តូច​មក​ម្ល៉េះ​។ បាន​សម្ដែង​ក្នុង​កម្មវិធី Super Bowl គឺ​ជា​កិត្តិយស​ដ៏​ធំ​បំផុត​ក្នុង​អាជីព​ជា​តារា​ចម្រៀង​របស់​ខ្ញុំ” Lady Gaga និយាយ។

 

ចុចអាន៖Vin Diesel ប្រកាស​ថ្ងៃ​ចេញ​​បញ្ចាំង “Fast & Furious” វគ្គ៩​និង ១០

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖usmagazine