ស្ដ្រីម្នាក់ផឹកស្រាយ៉ាងជោគជាំអស់ ៤០ឆ្នាំ លទ្ធផលចុងក្រោយ ដុះបូក លើខ្នង ដៃ ក និងស្មា

អាមេរិក៖ ស្ដ្រីវ័យ ៦៤ឆ្នាំម្នាក់ បានប្រញាប់ប្រញាលរត់មកមន្ទីរពេទ្យ បន្ទាប់ពីគាត់មានអាការៈ ខ្សោយសាច់ដុំជាខ្លាំង។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ដ្រីមិនបញ្ចេញឈ្មោះម្នាក់ ត្រូវបានក្រុមគ្រូពេទ្យនៅឯ មជ្ឈមណ្ឌលមន្ទីរពេទ្យ Brooklyn Hospital Center នៃក្រុងញូវយ៉ក ប្រទះឃើញ ដុំពកនៅខាងក្រោយខ្នង ក ស្មា និងដៃ។ នៅក្នុងនោះ គ្រូពេទ្យបានបញ្ជាក់ថា ស្ដ្រីខាងលើនេះ​ បានទើបធ្វើឲ្យមានការវិវឌ្ឍន៍បូក (ដុំពកខ្ពស់ ដូចជា បូកដែលមាននៅលើខ្នងអូដ្ឋ) ដ៏ធំ ដែលនេះជាលទ្ធផល នៃការផឹកបែបនេះ។ យ៉ាងណាមិញ អាការៈមួយនេះ បានធ្វើឲ្យក្រុមគ្រូពេទ្យមានការ ភ្ញាក់ផ្អើលជាខ្លាំង និងត្រូវបានហៅឈ្មោះថា បូកក្របី ក្រោយពីការពិនិត្យមើល។ ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យបានព្យាយាម សាកល្បងស្រាវជ្រាវតាម អិនធឺណេត និងស្វែងរកឃើញថា អាការៈមួយនេះ គឺពាក់ព័ន្ធនឹងជំងឺដ៏កម្រមួយ ដែលមានឈ្មោះ Madelung ដែលមាននៅក្នុងជាតិអាកុល និងអាចបណ្ដាលឲ្យ មានដុះជា ដុំខ្លាញ់។ 

មួយវិញទៀត​ តាមការពិនិត្យឈាមរបស់គាត់បានបង្ហាញថា គាត់មានជំងឺ ketoacidosis ដែលជាជំងឺដ៏ កម្រមួយ​ដែលអាច គម្រាម គំហែងជីវិតគាត់ ដែលភាគច្រើនយើ់ងឃើញ កើតមានឡើងតែលើមនុស្សដែលមានជំងឺទឹកនោមផ្អែម ប្រភេទទីមួយប៉ុណ្ណោះ ទោះជាយ៉ាងណា គាត់ត្រូវតែធ្វើការព្យាបាលក្នុងពេលភ្លាមៗនេះ។

ស្ដ្រីម្នាក់ផឹកស្រាយ៉ាងជោគជាំអស់ ៤០ឆ្នាំ លទ្ធផលចុងក្រោយ ដុះបូក លើខ្នង ដៃ ក និងស្មា
ស្ដ្រីម្នាក់ផឹកស្រាយ៉ាងជោគជាំអស់ ៤០ឆ្នាំ លទ្ធផលចុងក្រោយ ដុះបូក លើខ្នង ដៃ ក និងស្មា

នេះគឺជាកន្លែងដែលរាងកាយរបស់មនុស្ស ត្រូវដំណើរការដុតរលាយជាតិខ្លាញ់ ដែលដឹកនាំឲ្យមាន ការបង្កើតកាកសំណល់ ហៅថា ketones ហើយទាំងអស់នេះ បានគរទុក នៅក្នុងឈាម ដែលអាចក្លាយជាទឹកអាស៊ីត និងបង្កឲ្យមនុស្សសន្លប់ ឬស្លាប់ ប្រសិនជាមិនអាចព្យាបាលបាននោះ (ជំងឺ ketoacidosis )។

ដោយសារតែការផឹកស្រាជាច្រើនឆ្នាំបែបនេះ ក៏ធ្វើឲ្យគាត់មានជំងឺខ្លាញ់ក្នុងថ្លើម ផងដែរ។ តាមរយៈសម្ដី លោកគ្រូពេទ្យ បានធ្វើការបកស្រាយ ឲ្យដឹងទៀតថា គាត់អាចទទួលការព្យាបាល ជាមួយនឹងការវះកាត់យកខ្លាញ់ចេញ និងត្រូវតម មិនឲ្យទទួលទានជាតិអាកុលទៀតនោះទេ ដែលវិធីទាំងនេះ អាចជួយបញ្ឈប់សកម្មភាពនៃការ លូតលាស់នៃជំងឺនេះទៀត។ ប៉ុន្ដែក្រោយពីការ ពិភាក្សាយ៉ាងយូរ គាត់សម្រេចចិត្ដឈប់ផឹក តែមិនចង់ទទួលការវះកាត់អ្វីនោះទេ៕

ស្ដ្រីម្នាក់ផឹកស្រាយ៉ាងជោគជាំអស់ ៤០ឆ្នាំ លទ្ធផលចុងក្រោយ ដុះបូក លើខ្នង ដៃ ក និងស្មា

ស្ដ្រីម្នាក់ផឹកស្រាយ៉ាងជោគជាំអស់ ៤០ឆ្នាំ លទ្ធផលចុងក្រោយ ដុះបូក លើខ្នង ដៃ ក និងស្មា

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត