ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

កោះ​តៃវ៉ាន់ ៖ យោង​តាម​តុល្យការ​ថ្មី​ក្រុម​អ្នក​ជួយ​សង្គ្រោះ​តៃវ៉ាន់​បាន​ចេញ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ នេះ​ថា ចំនួន​មនុស្ស​ជាង​១២០​នាក់​ទៀត ដែល​កប់​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​រលំ​បាក់​ក្រោយ​ការ​រញ្ជួយ​ដី​មួយ នៅ​ភាគ​ខាងត្បូង​ដែន​កោះ​នេះ​នៅ​បាត់​ខ្លួន​នៅឡើយ ដែល​បណ្តាល​ឱ្យ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​យ៉ាងតិច​៣៨​នាក់​ហើយ ។ រយៈពេល​២​ថ្ងៃ​ហើយ ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ជួយ​និង​រុករក​អ្នក​នៅ​មានជីវិត​ក្នុង​គំនរ បាក់បែក​នៃ​អគារ​ដែល​រំលំ​ដោយសារ​ការ​រញ្ជួយ​ដី​នៅ​តៃវ៉ាន់ ។ កាលពី​ថ្ងៃ​ចន្ទ ចៅហ្វាយ​ក្រុង​នៃ​ទីក្រុង​ភាគ​ខាងត្បូង​នៃ​តៃវ៉ាន់ បាន​ប្រមាណ​ថា​ចំនួន​អ្នក​ស្លាប់​អាច​លើស​ពី​១០០​នាក់​។

កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក មានការ​រញ្ជួយ​ដី​កម្លាំង​៦,៤​រី​ស្ទ័​រ​នេះ​នៅ​ភាគ​ខាងត្បូង តៃវ៉ាន់ បណ្តាល​ឱ្យ​បាក់​អគារ​ស្នាក់​នៅ​កម្ពស់​១៦​ជាន់ មួយ​ទាំងស្រុង ហើយ​លំនៅ​ឋាន​ជិត​១០០​ទៀត រង​ការ​បំផ្លាញ​ដែរ​នៅ​ទីក្រុង​តៃ​ណា​ន ។