សេវាកម្ម &raquo សប្បុរសធម៌

​ខេត្តបន្ទាយ​មានជ័យ ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ដែល​រង​គ្រោះ​ដោយសារ​អគ្គិ​ភ័យ​​ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ កុម្ភៈ​ ២០១៦ បាន​ទទួល​អំណោយ​របស់​លោក​​ឧបនាយករដ្ឋមន្ត្រី​ កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និងជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ ។

​​អំណោយ​​ដែល​ត្រូវ​ផ្តល់ជូន​មាន​​គ្រឿង​ឧបភោគ-បរិភោគ​ និង​ថវិកា តាម​រយៈ​លោក​មាន​អង្ករ​២​ការុង មី​២​កេស ទឹកត្រី​១​កេស​ និង​២​យួរ ទឹកស៊ីអ៊ីវ​៣​យួរ ឆ្នាំង​២ កៅស៊ូ​តង់​១ ក​ន្ទេ​ល​១ និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ ។​ ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​​បាន​បញ្ជាក់​ថា លោក​​ឧបនាយក​រដ្ឋមន្ត្រី​ កែ គឹ​ម​យ៉ា​ន ជួយ​សាងសង់​ផ្ទះ​ជូន​វិញ​ ដែល​មាន​ទំហំ​៤​ម៉ែត្រ X៥​ម៉ែត្រផង​ដែរ​។