ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​២​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់ ក្នុង​ករណី​ហិង្សា​មួយ​កាលពី​វេលា​ម៉ោង​០៨ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​០៨ កុម្ភៈ ២០១៦ ស្ថិត​ក្នុងភូមិ​ម្កាក់ ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ខណៈ​ផឹកស៊ី​រាំ​ធុងបាស់​នៅ​ក្នុង​ភូមិ​​ជាមួយ​គ្នា ។

ប្រភព​ឱ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ​ស៊ុំ ស៊ី​នឿ​ន អាយុ​៣៧​ឆ្នាំ បាន​យក​កាំបិត​ដេញ​កាប់​ទៅ​លើ​ឈ្មោះ​ឯម កាត់ អាយុ​៣៩​ឆ្នាំ ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​យក​កាំបិត​សង​កាប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជន​រង​គ្រោះ​ឈ្មោះ​ឯម កាត់ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​ផ្ទះ ចំណែក​ជន​បង្ក​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។

ករណី​ហិង្សា​ខាងលើ​នេះ ត្រូវ​គេ​ដឹង​ថា បណ្តាល​មក​ពី​ពួក​គេ​មាន​គំនុំ​ជា​យូរ​មក​ហើយ ។