ឥណ្ឌាបិទហ្វេសប៊ុក នៅក្នុងសេវា Free Basic Internet

ឥណ្ឌា៖ ប្រភពព័ត៍មានពីBBC បាននិយាយនៅថ្ងៃច័ន្ទនេះថា ប្រទេសឥណ្ឌាបានសម្រេចចិត្ត បិទគេហទំព័រហ្វេសប៊ុកចេញ ពីក្នុងសេវា Free Basic Internetនៅទូទាំងប្រទេស។

Free Basic Internet ជាសេវាអ៊ីធ័រណេត ដែលមិនតម្រូវឲ្យចំណាយលុយ ហើយត្រូវបានដាក់ឲ្យអាចប្រើប្រាស់ ជាមួយនឹងគេហទំព័រតែមួយចំនួនប៉ុណ្ណោះ ដូចជាគេហទំព័រព្យាករណ៍ អាកាសធាតុ,BBC,Wikipediaនិងគេហទំព័រសេវាសុខភាពសាធារណ។

បើទោះជាសេវាដែលផ្តល់ នូវការប្រើប្រាស់អ៊ីនធ័រណេត Free មួយនេះកំពុងត្រូវបានពេញនិយម ពីប្រជាជនភាគច្រើនៅឥណ្ឌា ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចំណាយសម្រាប់ការប្រើប្រាស់ អ៊ិនធ័រណេត ប៉ុន្តែវាត្រូវបានទទួលរងនូវការតវ៉ាប្រឆាំង ជាច្រើនពីសំណាក់ក្រុមអ្នកអព្យាក្រិតភាព ដែលតែងតែបាននិយាយថា ពួកគេពុំបានទទួលភាពស្មើភាព រវាងអ្នកប្រើប្រាស់ទាំងឡាយនោះទេ។

លោកVikas Pandeyផលិតករមួយរូបរបស់BBC ប្រចាំនៅឥណ្ឌាបាននិយាយថា ភាពតានតឹងបានកើនឡើងនៅក្នុង កិច្ចការពិភាក្សាសាធារណ នៅក្នុងប្រទេសហើយ គេហទំព័រ ហ្វេសប៊ុក បានប្រតិកម្មទៅលើបញ្ហានេះ ដោយបានធ្វើការចុះឈ្មោះផ្សាយ នៅលើទំព័រមុខរបស់កាសែតក្នុងស្រុក ដើម្បីធ្វើការតវ៉ាប្រឆាំង ទៅនឹងការបិទ គេហទំព័ររបស់ខ្លួននេះ៕

  • ឥណ្ឌាបិទហ្វេសប៊ុក នៅក្នុងសេវា Free Basic Internet已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/02/09  Category:​អន្តរជាតិ
Tags: