​លោក​អ៊ុំ សំអាន គ្រោង​នឹង​មក​កម្ពុជា​វិញ ដោយ​មិនខ្លាច​ពី​ការចាប់ខ្លួន​

ភ្នំពេញ: លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប ដែល​
​តែងតែ​រិះគន់ រឿង​ព្រំដែន​កម្ពុជា ជាមួយ​វៀតណាម គ្រោង​នឹង​វិលត្រឡប់​ពី សហរដ្ឋអាមេរិក មកកាន់​ប្រទេស​កម្ពុជា​វិញ នៅ​សប្តាហ៍​ទី​២ ខែមេសា ឆ្នាំ​២០១៦ ខាងមុខនេះ​។​

​លោក​អ៊ុំ សំអាន បាន​បញ្ជាក់ថា លោក​មិនមាន​ការព្រួយបារម្ភពី​ការចាប់ខ្លួន​ពី​សំណាក់ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជានោះទេ ពីព្រោះ​លោក មិនបាន​ធ្វើ​អ្វី​ខុស​ទេ​។​
 អ្វីដែល​លោក​ធ្វើ គឺ​ដើម្បី​ជាតិ ដើម្បី​ប្រជាពលរដ្ឋ ការពារ​ប្រជាពលរដ្ឋ កុំអោយ​បាត់បង់​ដីស្រែ​ចម្ការ នៅពេល​បោះបង្គោល​ព្រំដែន​។​

​ការតាំង​ចិត្ត​វិល​មក​កម្ពុជា​វិញ របស់លោក​អ៊ុំ សំអាន មកទល់ពេលនេះ ពុំទាន់​មានប្រតិកម្ម​ពី​មន្ត្រី​អាជ្ញាធរ អំពី​ការឃាត់ខ្លួន និង​អ្នកច្បាប់​ពាក់ព័ន្ធ ថា​តើ​លោក​អ៊ុំ សំអាន អាច​នឹងមាន​ទោសទណ្ឌ តាមផ្លូវ​ច្បាប់​បែបណា​នោះ នៅឡើយ​ទេ​៕V​/S