ឆែកឆេរ​លំនៅដ្ឋាន​ស្កឹមស្កៃ​របស់​អតីត​កងរាជអាវុធហត្ថ សង្ស័យ​លាក់​ឈើ​ប្រណីត​

Doliprane TVC

មណ្ឌលគិរី​៖ បន្ទាប់ពី​រារែក​អស់​រយៈពេល​ច្រើន​ថ្ងៃ​មក​នោះ នៅ​រសៀល​ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ បានសម្រេច​ចិត្ត​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​ស្កឹមស្កៃ​របស់ លោក ស៊ួ ម៉ា​រឹទ្ធ អតីត​កងរាជអាវុធហត្ថ ស្ថិតនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ ការឆែកឆេរ បានធ្វើ​ឡើង បន្ទាប់ពី​សង្ស័យថា​មាន​លាក់​ឈើ​ប្រណីត ។ ប្រតិបត្តិការ​ឆែក​រក​ឈើ​ប្រណីត​នេះ ដឹកនាំ​ដោយ លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តមណ្ឌលគិរី ។

ឆែកឆេរ​លំនៅដ្ឋាន​ស្កឹមស្កៃ​របស់​អតីត​កងរាជអាវុធហត្ថ សង្ស័យ​លាក់​ឈើ​ប្រណីត​

ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ជំនាញ រកឃើញ​ឈើ​ប្រណីត​ចំនួន ២៥០ កំណាត់ រថយន្ត​មួយគ្រឿង និង រណា​យន្ត ១ គ្រឿង ។

ឆែកឆេរ​លំនៅដ្ឋាន​ស្កឹមស្កៃ​របស់​អតីត​កងរាជអាវុធហត្ថ សង្ស័យ​លាក់​ឈើ​ប្រណីត​

បើតាម​សមត្ថកិច្ច​វត្ថុតាង​ដែល​រកឃើញ​នេះ គ្រាន់តែ​ជំ​ហ៊ាន​បឋម​ប៉ុណ្ណោះ ហើយ​កម្លាំង​សមត្ថកិច្ច កំពុង​បន្ត​ស្រាវជ្រាវ​ដោយ​សង្ស័យ​មាន​ឈើ​ជាច្រើន​ទៀត​លាក់ នៅក្នុង​លំនៅដ្ឋាន​នេះ ៕ TV5

ឆែកឆេរ​លំនៅដ្ឋាន​ស្កឹមស្កៃ​របស់​អតីត​កងរាជអាវុធហត្ថ សង្ស័យ​លាក់​ឈើ​ប្រណីត​