ប្រយោជន៍​ដ៏​អស្ចារ្យ​របស់​តែ​ផ្កា​ឡា​វ៉ែន​ឌឺ​

ប្រយោជន៍​ដ៏​អស្ចារ្យ​របស់​តែ​ផ្កា​ឡា​វ៉ែន​ឌឺ​

​ថ្វី​បើ​តែ​ផ្កា​ឡា​វ៉ែន​ឌឺ​មិន​មាន​ភាព​ពេញនិយម​ដូច​តែ​បៃតង ឬ​តែ​ខ្មៅ​ក៏ដោយ ក៏​ប៉ុន្តែ​វា​មាន​អត្ថប្រយោជន៍​ច្រើន​គួរសម​ដែរ​។ អ្នក​អាច​យក​ផ្កា​ឡា​វ៉ែន​ឌឺ​ពី​សួនផ្កា​ដើម្បី​ឆុង​ជា​តែ​ញ៉ាំ​បាន​ក្នុង​រយៈពេល​តែ ពីរ​បី​នាទី​ប៉ុណ្ណោះ​។ ផ្កា​ឡា​វ៉ែន​ដឺ​មិន​ដូចជា​តែ​ផ្សេង​ឡើយ គឺ​វា​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដូច្នេះ​អ្នក​អាច​ញ៉ាំ​វា​បាន​គ្រប់ពេល​ដោយ​មិន​ខ្វល់​ថា​មិន​ងងុយគេង​ឡើយ​។

​ក្រៅ​ពី​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​វា​នៅ​មាន​ប្រយោជន៍​ដល់​សុខភាព​ច្រើន​ទៀត​ដូចជា​៖

បំបាត់​ស្ត្រេ​ស​
នៅ​ចុងបញ្ចប់​នៃ​ការបំពេញ​ការងារ យក​ល្អ​គួរតែ​ចំណាយពេល​ញ៉ាំ​តែ​ផ្កា​ឡា​វ៉ែន​ឌឺ​ខ្លះ​ទៅ ព្រោះ​វា​នឹង​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង​ក្នុង​រាងកាយ និង​ផ្លូវចិត្ត​។ ចូរ​ញ៉ាំ​តែ​ផ្កា​ឡា​វ៉ែន​ឌឺ​បណ្តើ​ស្តាប់​ចម្រៀង​បន្ធូរ​អារម្មណ៍​បណ្តើរ​ក៏​បាន​ដែរ​។

បំបាត់​ការ​ថប់​អារម្មណ៍​
តើ​អ្នក​នៅ​តែ​មាន​អារម្មណ៍​តក់ស្លុត​ទៀត​ដែរ​ទេ​ក្រោយ​ពី​ព្យាយាម​ដកដង្ហើម​ជ្រៅៗ ឬ​ប្រើ​វិធីសាស្ត្រ​បន្ធូរ​អារម្មណ៍​ហើយ​? ចូរ​សាកល្បង​ញ៉ាំ​តែ​ផ្កា​ឡា​វ៉ែន​ឌឺ​មួយ​ពេក​ទៅ ពេល​នោះ​អ្នក​នឹងមាន​អារម្មណ៍​ប្លែក និង​ធូរស្រាល​ក្នុង​ខ្លួន​ជាមិនខាន​។ ដោយសារ​តែ​វា​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន ដូច្នេះ​វា​នឹង​មិន​ធ្វើឱ្យ​អា​ការៈថប់អារម្មណ៍​កាន់​តែ​ធ្ងន់ធ្ងរ​នោះ​ឡើយ​។

ផ្តល់​ភាព​ស្រស់ស្រាយ​ពេញ​មួយ​ថ្ងៃ​
បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​បាក់​ទឹកចិត្ត​គ្រប់​ពេល​នោះ ចូរ​ញ៉ាំ​តែ​ផ្កា​ឡា​វ៉ែន​ឌឺ​ជា​ទៀងទាត់​ទៅ​។ ការសិក្សា​បាន​ឱ្យដឹងថា ភេសជ្ជៈ​មួយ​នេះ​អាច​ផ្តល់​ឥទ្ធិពល​វិជ្ជមាន​ដល់​អ្នក​ដែល​បាក់ទឹកចិត្ត​បាន​។ ជាមួយគ្នានេះដែរ តែ​ផ្កា​ឡា​វ៉ែន​ឌឺ​ជួយ​ធ្វើឱ្យ​អារម្មណ៍ល្អ​ផង​។

ជួយ​ពោះវៀន​មាន​សុខភាព​ល្អ​
មនុស្ស​គ្រប់គ្នា​ដឹងថា តែ​បៃតង​ល្អ​បំផុត​សម្រាប់​បញ្ហា​ក្រពះ​ពោះវៀន​ដូចជា អាការៈ​ក្រពះ​មិនកិន និង​ចាល​ជាតិ​អាស៊ីត​។ ស្ថិត​ក្នុង​ករណី​អត់​មានតែ​បៃតង អ្នក​ក៏​អាច​ជ្រើសរើស​យក​តែ​ផ្កា​ឡា​វ៉ែន​ឌឺ​ជំនួស​បាន​ដែរ​។ អ្នកជំនាញ​និយាយថា ភេសជ្ជៈ​មួយ​នេះ​គឺ​ល្អ​បំផុត​សម្រាប់​បំបាត់​អា​ការៈឈឺ​ក្រពះ រមួល​ក្នុង​ពោះ ផោម​ច្រើន និង​បញ្ហា​ក្រពះ​ពោះវៀន​ផ្សេងៗ​ទៀត​។

ជំនួយ​ដល់​ការ​គេង​ពេលយប់​
ការ​លេបថ្នាំ​ងងុយគេង​ពិតជា​មិន​សូវ​ល្អ​ឡើយ​បើសិនជា​ប្រើប្រាស់​វាល់​ថ្ងៃនោះ ព្រោះ​តែ​វា​មាន​ផលវិបាក​ច្រើន​។ ការ​ញ៉ាំ​តែ​ផ្កា​ឡា​វ៉ែន​ឌឺ​មុន​ពេល​គេង​នឹង​ជួយ​ធ្វើឱ្យ​មាន​អារម្មណ៍ល្អ និង​គេង​លក់​កាន់តែ​ស្រួល​បាន​។

បំបាត់​ការឈឺចាប់​
ឈឺ​ក្បាល​មែន​ទេ​? ចូរ​ញ៉ាំ​តែ​ផ្កា​ឡា​វ៉ែន​ឌឺ​ទៅ​។ អ្នក​ក៏​អាច​ធ្វើ​បែប​នេះ​បាន​បើសិន​ជា​អ្នក​ឈឺ​ជង្គង់ ឬ​ខ្នង​។ នោះ​ដោយសារតែ​តែ​នេះ​មាន​សមត្ថភាព​ប្រឆាំងនឹង​ការ​រលាក​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី09  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។