បុរសជនជាតិ ណ័រវេ ដេកស្លាប់ក្នុង សណ្ឋាគារ គ្រីស្តាល់អូរឈើទាល សង្ស័យផឹកជ្រុល

ព្រះសីហនុ៖ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ DAHLSTROM SVEN ATLE ភេទប្រុស សញ្ជាតិ ណ័រវេ កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦៩ កាន់លិខិតឆ្លងដែនលេខ ៣១៣៩៣០១១ មានសុពលភាព ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ និងទិដ្ឋាការលេខ ០០៣៦៨៧២៧ ចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិភ្នំពេញ និងបានចូលស្នាក់នៅសណ្ឋាគារ គ្រីស្តាល់ CRYSTAL នៅឆ្នេរអូឈើទាល ស្ថិតភូមិ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ជាមួយមិត្តភក្កិម្នាក់ទៀតឈ្មោះ TUNESTVEDT KENNET ភេទប្រុស សញ្ជាតិ ណ័រវេ ថ្ងៃខែឆ្នាំកំណើត ១៤ ខែកញ្ញា ឆ្នាំ១៩៦៥ កាន់លិខិតឆ្លងដែនលេខ២៨២៤៤៨៨០ មានសុពលភាពដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ និងទិដ្ឋាការលេខ TI ១០៥៤១១៧១ មានសុពលភាពដល់ថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០១៦។

ប្រភពពីមិត្តភក្តិ របស់ជនរងគ្រោះឈ្មោះ TUNESTVEDT KENNET បានឲ្យដឹងថា មុនកើតហេតុរូបគេ នឹងជនរងគ្រោះ បាននាំគ្នាផឹកស្រាវីស្គី លាយជាមួយកូកាកូឡា អស់ជិត២ដប ក្រោយមកក៏ស្រវឹងរៀងៗខ្លួន ហើយក៏ចូលគេងគ្រែម្នាក់មួយ លុះដល់ម៉ោងប្រហែល ២០:៣០នាទី រូបគេភ្ញាក់ពីគេង ស្រាប់តែឃើញមិត្តភក្កិរបស់គេ គេងនៅប្រលោះគ្រែទៅវិញ ដោយទំនងជារមៀលធ្លាក់ និងឃើញមុខមាត់ ដៃជើង មានសភាពស្លេកស្លាំង ភ្លាមនោះរូបគេក៏បានរត់ចុះប្រាប់ទៅអ្នកគ្រប់គ្រងសណ្ឋាគារ ឲ្យជួយយកមិត្តភក្កិគេទៅពេទ្យ ពេលអ្នកគ្រប់គ្រប់ចូលដល់ក្នុងបន្ទប់ ក៏បានដឹងថា ស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍បន្តទៅអាជ្ញាធរមូលដ្ឋានអំពីរឿងហេតុ ។ ឆ្លងតាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។

សាកសព ត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតសាម៉ី ៕