អ្នកចាំដី ចំការម្នាក់ អង្គុយក្បែរ របងរោងចក្រ QMI ខ្យល់គរស្លាប់

កណ្តាល៖ បុរសម្នាក់ត្រូវបាន គេប្រទះឃើញស្លាប់ ដោយអង្គុយផ្អែក និងរបងរោងចក្រQMI នគរបាលអះអាងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ហេតុការភ្ញាក់ផ្អើលនេះ កើតឡើងកាលពី ម៉ោង៥និង៣០នាទី ថ្ងៃទី៩ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅជាប់របងរោងចក្រQMI ភូមិត្រពាំងត្រយឹង ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ បិុល  ចន្ធី ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ ជាអ្នកចាំដីចំការរស់នៅ សង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

នគរបាលបានបន្តទៀតថា តាមការបំភ្លឺ របស់សន្តិសុខឈ្មោះ ឡេង ម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំ បានអោយដឹងថា ជនរងគ្រោះកាលពីថ្ងៃបានមកឈររាំលេង នៅជិតក្លោងទ្វា ចូលរោងចក្រ Q M I ហើយមិនដឹងថា ជនរងគ្រោះដើរទៅទីណាទេ។ លុះមកដល់ម៉ោង១៥ និង ៥០នាទីឈ្មោះជួន សុវណ្ណថា ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរប្រធានសន្តិសុខ បានដើរពិនិត្យមើលតាមរបងរោងចក្រ ក៏បានប្រទះឃើញជនរងគ្រោះស្លាប់ដោយអង្គុយផ្អែករបងរោងចក្រ។

 ក្រោយពេលកើតហេតុ នគរបាលបាន ចុះទៅដល់ពិនិត្យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយខ្យល់គរ រួចក៏ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អ្នកចាំដី ចំការម្នាក់ អង្គុយក្បែរ របងរោងចក្រ QMI  ខ្យល់គរស្លាប់

អ្នកចាំដី ចំការម្នាក់ អង្គុយក្បែរ របងរោងចក្រ QMI  ខ្យល់គរស្លាប់

អ្នកចាំដី ចំការម្នាក់ អង្គុយក្បែរ របងរោងចក្រ QMI  ខ្យល់គរស្លាប់