អគ្គិភ័យ កំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ក្នងសង្កាត់និរោធ

ភ្នំពេញ៖ អគ្គិភ័យ កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅម៉ោងប្រមាណ ១១៖៣០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ។
នៅពេលនេះដែរ កម្លាំងអាជ្ញាធរ និងកម្លាំងពន្លត់អគ្គិភ័យ កំពុងចេញទៅជួយអន្តរាគមន៍។
បើតាមប្រជាពលរដ្ឋនៅក្នុងតំបន់ បានឲ្យដឹងថា ករណីអគ្កិភ័យនេះ អាចបណ្តាលមកពីការផ្ទុះធុងហ្គាស នឹងបណ្តាលឲ្យឆេះផ្ទះ ប្រហែលជា ៥ខ្នង។

សូមបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះនេះ គឺបណ្តាលមកពីផ្ទុះធុងហ្គាស ទើបមានអគ្គិភ័យឆាបឆេះនូវផ្ទះប្រជាពលរដ្ឋដូច្នេះ៕

អគ្គិភ័យ កំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ក្នងសង្កាត់និរោធ

អគ្គិភ័យ កំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ក្នងសង្កាត់និរោធ

អគ្គិភ័យ កំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ក្នងសង្កាត់និរោធ