អ្នក​ទេស​ចរ​​ក្មេង​ជាង​គេ​បំផុត ធ្វើ​​ដំណើរ​ជា​មួយ​​ឪពុក​ម្ដាយ​​ជុំ​វិញ​ពិភព​លោក​ នឹង​មក​កម្ពុជា​សប្ដាហ៍​ក្រោយ

ក្មេង​​ស្រី​​តូច​​​​​មក​ពី​​ប្រទេស​អៀរឡង់​ ឈ្មោះ​ Esmé បាន​ធ្វើ​ឲ្យ​​សារព័ត៌មាន​​​អង់គ្លេស​​​ចាប់​អារម្មណ៍​​ បន្ទាប់​​​​ពី​​​​ឪពុក​ម្ដាយ​របស់​គេ​ នាំ​​ដើរ​លេង​​ឲ្យ​ស្គាល់​​ពិភព​លោក​តាំង​​​ពី​​កើត​មក​​អាយុ​​បាន​១០​សប្ដាហ៍ ជា​អ្នក​ទេសចរ​​ក្មេង​ជាង​គេ​បំផុត។

អ្នក​ទេស​ចរ​​ក្មេង​ជាង​គេ​បំផុត ធ្វើ​​ដំណើរ​ជា​មួយ​​ឪពុក​ម្ដាយ​​ជុំ​វិញ​ពិភព​លោក​ នឹង​មក​កម្ពុជា​សប្ដាហ៍​ក្រោយ
 
​អ្នក​ស្រី ​Karen Edwards ដែល​ជា​ម្ដាយ​របស់ Esmé បន្ទាប់​ពី​បាន​​សម្រាល​កូន​ ( Esmé ) ​នា​ទី​ក្រុង​ឡុងដុង​រួច រយៈ​ពេល​មិន​ទាន់​បាន​បី​ខែ​​នៅ​ឡើយ​ អ្នក​ស្រី​ និង​ស្វាមី​គឺ​ លោក ​Shaun Bayes បាន​ចាក​ចេញ​​ពី ធ្វើ​ដំណើរ​​​ តាមយន្តហោះ ទៅ​កាន់​ ប្រទេស​​អូស្ត្រាលី ប្រទេស​នូវែលហ្សេឡង់ ​ និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អាស៊ី ក្នុង​រយៈ​ពេល​ឈប់​សម្រាក​ពី​ការងារ​ ចំនួន​ ១០​ខែ។

តាម​រយៈ​បទ​សម្ភាស​ជា​មួយ Dailymail អ្នក​ស្រី ​Karen បាន​ឲ្យ​ដឹង រយៈ​ពេល​១០​ខែ​សម្រាក​ពី​ការងារ អ្នក​ស្រី ​និង​ក្រុម​គ្រួសារ​ បាន​ទៅ​ដើរ​​លេង នៅ​ប្រទេស​ជា​ច្រើន​ ដូច​ជា ប្រទេស​អៀរឡង់ សិង្ហបុរី អូស្ត្រាលី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម តៃវ៉ាន់ និង ហុងកុង។ ក្នុង​រយៈ​ពេល​នោះ​ ការ​ចំណាយ​​ទៅ​លើ​​ដំណើរ​កម្សាន្ត​របស់​អ្នក​ស្រី​និង​គ្រួសារ​ គឺ​ពឹង​ផ្អែក​លើ​ថវិកា​​ដែល​បាន​មក​ពី​ ការ​​ដាក់​ជួល​ផ្ទះ ថ្លៃ​លក់​ឡាន និង​​ការងារ​​ជា​​​​អ្នក​ថែ​​សួន​ របស់​ស្វាមី​អ្នក​ស្រី។

អ្នក​ទេស​ចរ​​ក្មេង​ជាង​គេ​បំផុត ធ្វើ​​ដំណើរ​ជា​មួយ​​ឪពុក​ម្ដាយ​​ជុំ​វិញ​ពិភព​លោក​ នឹង​មក​កម្ពុជា​សប្ដាហ៍​ក្រោយ
 
អ្នក​ស្រី ​Karen ដែល​ជា​ម្ដាយ​របស់​ Esmé បាន​បន្ថែម​ទៀត​ថា អំឡុង​​ពេល​​ដំណើរ​កម្សាន្ត​​ដើរ​លេង​ទៅ​កាន់​ប្រទេស​ជា​ច្រើន​​ជា​មួយ​ការ​យក​កូន​ក្មេង​ទៅ​តាម​​នោះ​ ពេល​ខ្លះ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ពេល​ខ្លះ Esmé ងងក់​​យំ ពេល​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​ដំណើរ​ជា​មួយ ហើយ​អ្នក​ស្រី Karen ​ត្រូវ​លួង​គេ​ឲ្យ​គេង។ យ៉ាង​ណា​ក្ដី ម្ដាយ​របស់​​ Esmé បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​ចង់​ឲ្យ​កូន​គាត់ ទទួល​បាន​បទ​ពិសោធ​​ដំណើរ​កម្សាន្ត​តាំង​ពី​នៅ​តូច និង​រីករាយ​ពេល​នាង​​ធំ​ធាត់​ឡើង។

មក​ទល់​ពេល​នេះ Esmé មាន​អាយុ ១៧ ខែ​ហើយ ចំណែក​​អ្នក​ស្រី​ Karen ដែល​ជា​ម្ដាយ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ Esmé រីក​រាយ​ បន្ទាប់​សម្រាក​មួយ​រយៈ​ពេល​ខ្លី​​នៅ​​​​ឯ​ផ្ទះ​ក្នុង​ទី​ក្រុង​ឡុងដុង ក្រុម​គ្រួសារ​អ្នក​ស្រី​នឹង​មាន​គម្រោង​​ធ្វើ​ដំណើរ​​កម្សាន្ត​ម្ដង​ទៀត ទៅ​កាន់​ប្រទេស កម្ពុជា ថៃ និង​ ប្រទេស នូវែលហ្សេឡង់ នា​សប្ដាហ៍​ក្រោយ​នេះ៕

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​​​​​