Monkey 24k Gold iPhone 6S Elite ផលិតតែ ៩៩គ្រឿង ដើម្បីអបអរ ចូលឆ្នាំចិន

បច្ចេកវិទ្យា៖ ប្រភពព័ត៌មាន gsmarena ចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រុមហ៊ុន Goldgenie ដែលជាអ្នកជំនាញផ្នែករចនាម៉ូត ធ្វើតាមតម្រូវការ បញ្ចារទិញពី ក្រុមអតិថិជន បានវិលត្រឡប់មកវិញទៀតហើយ  ដោយធ្វើការរចនាទៅលើស្មាតហ្វូន  iPhone 6s ដោយបំពាក់ដោយមាស ២៤ខេ (24k)  និងជាការផ្តល់ជូនពិសេសមួយ ដោយផ្នែកខាងខ្នងនៃស្មាតហ្វូនក្រុមហ៊ុន Apple បានរចនាចេញជារូបស្វា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិន ។

ឈ្មោះល្បីនៃស្មាតហ្វូននេះមានឈ្មោះ Monkey 24k Gold iPhone 6S Elite  ក្រៅពីរូបស្វា បានបំពាក់ដោយមាសទាំងអស់ ។
សម្រាប់ស្មាតហ្វូន Monkey 24k Gold iPhone 6S Elite ផលិតឡើងតែ៩៩ គ្រឿងតែប៉ុណ្ណោះ សម្រាប់ត្រកូលអភិជន។

ជាមួយនឹងផលិតផលថ្មី  Goldgenie នេះ ត្រូវលក់ចេញក្នុងតម្លៃ ចាប់ពី ៣.៥៩៩ដុល្លារអាម៉េរិក ដោយមានទំហំ ១៦ជីហ្គាបាយ ៦៤ជីហ្គាបាយ និង១២៨ជីហ្គាបាយ ៕

Monkey 24k Gold iPhone 6S Elite ផលិតតែ ៩៩គ្រឿង ដើម្បីអបអរ ចូលឆ្នាំចិន

Monkey 24k Gold iPhone 6S Elite ផលិតតែ ៩៩គ្រឿង ដើម្បីអបអរ ចូលឆ្នាំចិន