Kris បង្អួតរូបថត ជាមួយ Vin Diesel ខណៈ សម្ដែងរឿង “xXx3”

ទោះជាបណ្ដាញព័ត៌មានទើបតែប្រកាសថា Wu Yi Fan (អតីតសមាជិកក្រុមចម្រៀង EXO) នឹងចូលសម្ដែងក្នុងភាពយន្តហូលីវូដរឿង “xXx3” តែមួយថ្ងៃមុនសោះ តែតារាសម្ដែងអាយុ២៥ ឆ្នាំមានភាពស្និទ្ធស្នាលជាមួយមិត្តរួមការងាររបស់ខ្លួនដូចធ្លាប់ ស្គាល់ពីមុនមក។

Kris បង្អួតរូបថត ជាមួយ Vin Diesel ខណៈ សម្ដែងរឿង “xXx3”

កាលពីថ្ងៃទី ៨ខែកុម្ភៈម្សិលមិញនេះ តារាចម្រៀង និងសម្ដែងរបស់ចិន Wu Yifan បានបង្ហោះរូបមួយសន្លឹកលើ បណ្ដាញសង្គម របស់ខ្លួន ដែលនៅក្នុងនោះ មានរូបលោកនិង តារាសម្ដែងអាមេរិក Vin Diesel អង្គុយជិតគ្នា។ បើទោះបីជាអតីត សមាជិកក្រុមចម្រៀង EXO ទើបតែបានជួបគ្នា នឹងតារាសម្ដែងហូលីវូដ ក៏ដោយតែអ្នកមើលទៅ គឺមានភាពស្និទ្ធស្នាល ដូចធ្លាប់ស្គាល់គ្នាពីមុនមក។

សារព័ត៌មានបានរាយការណ៍ថា តារាចម្រៀង និងសម្ដែងអាយុ ២៥ ឆ្នាំនឹងមានមុខក្នុងភាពយន្ត “xXx” វគ្គ៣ដែលមានចំណងជើងថា “The Return of Xander Cage”។ ក្រៅពី Kris ក៏មានតារាសម្ដែងជាច្រើនទៀត ចូលរួមក្នុងភាពយន្តនេះផងដែរ ដោយក្នុងនោះរួមមាន Vin Diesel, Nina Dobrev, Samuel L. Jackson, Ruby Rose, Jet Li, និងTony Jaa។ “xXx3” នឹងចេញផ្សាយនៅក្នុងឆ្នាំ ២០១៧៕

Kris បង្អួតរូបថត ជាមួយ Vin Diesel ខណៈ សម្ដែងរឿង “xXx3”

ប្រភព៖ សប្បាយ