​អេស ស៊ី ជី សន្យា​ផ្តល់​ផលិតផល និង​សេវាកម្ម​ល្អ​បំផុត​ជូន​ដល់​អតិថិជន​

​សៀមរាប: ក្រុមហ៊ុន អេស ស៊ី ជី ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ ក្នុង​តំបន់​អាស៊ាន បាន​សហការ​ជាមួយ ក្រុមហ៊ុន ទិ​ត​ហ៊ុន ត្រេ​ឌី​ង បាន​បើកសម្ពោធ តំណាង​ចែកចាយ ដោយមាន​អាជ្ញាប័ណ្ណ ជា​លើកដំបូង នៅ​ប្រទេស​កម្ពុជា ដែល​ព្រឹត្តិការណ៍​នោះ មាន​វត្តមាន​ចូលរួម ពី​សំណាក់ លោក​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​, លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​, គណៈ​គ្រប់គ្រង​ក្រុមហ៊ុន អេស ស៊ី ជី គណៈ​គ្រប់គ្រង​ក្រុមហ៊ុន ទិ​ត​ហ៊ុន ត្រេ​ឌី​ង និង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ ជាច្រើនរូប​ទៀត ។​

​លោក Aree Chavalitcheewingul អគ្គនាយករង ទទួលបន្ទុក​អាជីវកម្ម ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន អេស​ស៊ីជី បាន​និយាយថាៈ “​ក្នុងនាម​ជា​ក្រុមហ៊ុន ប្រកបដោយ​និរន្តរភាព ឈានមុខ​គេ​មួយ ក្នុង​តំបន់​អាស៊ាន ការអភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព គឺជា​កត្តា​សំខាន់​មួយ នៅក្នុង​ទស្សនវិជ្ជា​របស់​យើង ។ ដូច្នេះ កិច្ចសហការ​ជាមួយ​ដៃគូ​របស់​យើង ក្នុងការ​កែលម្អ​បណ្តាញ​ចែកចាយ និង​បទពិសោធន៍​អតិថិជន ពិតជា​មាន​សារសំខាន់​សម្រាប់​យើង​។​”

​លោក​បាន​បន្ថែមថាៈ “​យើង​សង្ឃឹមថា ព្រឹត្តិការណ៍​ថ្ងៃនេះ នឹង​ជា​ជំហាន​ដំបូង​មួយ ក្នុងការ​លើកទឹកចិត្ត ឱ្យ​ហាង​ដទៃទៀត សហការ​ជាមួយ អេស ស៊ី ជី ដើម្បី​ប្រែក្លាយ​ហាង​របស់​ពួកគេ ឲ្យ​ក្លាយទៅជា​តំណាង​ចែកចាយ​ផ្លូវការ និង​ទទួលបាន​ការគាំទ្រ ពេញលេញ​ពី អេស​ស៊ីជី​។ យើង​នឹង​ព្យាយាម​ឲ្យ​បាន​ច្រើន​បំផុត ក្នុងការ​គាំទ្រ និង​ការអភិវឌ្ឍ​បណ្តាញ​ចែកចាយ របស់​យើង នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​យើង​អាច​រីកចំរើន អភិវឌ្ឍន៍ និង​ឆ្ពោះទៅកាន់​អនាគត ល្អប្រសើរ​ជាមួយគ្នា​។​”

​ក្រុមហ៊ុន ទិ​ត​ហ៊ុន ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ​១៩៩៣ នៅក្នុង​ខេត្តសៀមរាប និង​បាន​ក្លាយជា​ដេប៉ូ​ផ្គត់ផ្គង់ សម្ភារៈ​សំណង់​ដ៏​ធំ​មួយ នៅក្នុង​ខេត្តសៀមរាប ។ ប្រវត្តិ​នៃ​កិច្ចសហការ រវាង​ក្រុមហ៊ុន ទិ​ត ហ៊ុន ត្រេ​ឌី​ង ជាមួយនឹង​ក្រុមហ៊ុន អេស ស៊ី ជី ចាប់​ផ្តើមឡើង តាំងពី​ឆ្នាំ​១៩៩៩ នៅពេលដែល ទិ​ត ហ៊ុន ត្រេ​ឌី​ង ចាប់ផ្តើម​លក់​ផលិតផល​របស់ អេស​ស៊ីជី នៅក្នុង​ខេត្តសៀមរាប​។ បន្ទាប់មក នៅក្នុង​ឆ្នាំ​២០១៣ ក្រុមហ៊ុន​ទិ​ត ហ៊ុន ត្រេ​ឌី​ង ផ្តួចផ្តើម​សហការ កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ជាមួយ​ក្រុមហ៊ុន អេស ស៊ី ជី ដើម្បី​ប្រែ​ក្លាយទៅជា​តំណាង ចែកចាយ​មាន​អាជ្ញាប័ណ្ណ ដំបូង​គេ​នៅ​កម្ពុជា​។ ភាពជា​តំណាង​ចែកចាយ មាន​អាជ្ញាប័ណ្ណ មានន័យថា ក្រុមហ៊ុន ទិ​ត​ហ៊ុន ត្រេ​ឌី​ង​នឹង​ទទួលបាន​ការបណ្តុះបណ្តាល និង​ការគាំទ្រ​បច្ចេកទេស ជាពិសេស​ពី អេស ស៊ី ជី ក៏ដូចជា​អត្ថប្រយោជន៍ ផ្សេងទៀត​ពី ការប្រើប្រាស់​ម៉ាក​យីហោ​របស់ អេស​ស៊ីជី​។ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ក្រុមហ៊ុន ទិ​ត ហ៊ុន ត្រេ​ឌី​ង បាន​ហុច​ផ្តល់​ជា​ផ្លែផ្កា ជាការ​បើកសម្ពោធ ហាង​ដ៏​ធំ នៅ​ថ្ងៃ​សុក្រ ទី​៦ កុម្ភៈ នេះ​។​

​លោក​ហ៊ុយ ភៀវ ដែលជា​ម្ចាស់​ក្រុមហ៊ុន ទិ​ត​ហ៊ុន ត្រេ​ឌី​ង បាន​និយាយថា គាត់​មាន​ក្តី​រីករាយ​ខ្លាំងណាស់ ដែល​បាន​សហការ ជាមួយ​ក្រុមហ៊ុន អេស ស៊ី ជី ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ និង​បាន​ក្លាយជា​តំណាង ចែកចាយ​មាន​អាជ្ញាប័ណ្ណ ដំបូង​របស់ អេស ស៊ី ជី នៅ​កម្ពុជា​។
​លោក​បាន​និយាយថាៈ “​ខ្ញុំ​ពិតជា​មាន​មោទនភាព និង​រីករាយ​ខ្លាំងណាស់ ចំពោះ​ការសហការ​ជាមួយ ក្រុមហ៊ុន អេស​ស៊ីជី​។ ព្រឹ​ត្ត​ការណ៍​ថ្ងៃនេះ ពិត​ជាមាន​សារសំខាន់ ចំពោះ​ការអភិវឌ្ឍ​ទៅមុខ របស់​ក្រុមហ៊ុន ទិ​ត ហ៊ុន ត្រេ​ឌី​ង និង​អនាគត​នៃ​អាជីវកម្ម ផ្គត់ផ្គង់​គ្រឿងសំណង់ ក្នុង​ខេត្តសៀមរាប និង​ទូទាំងប្រទេស ។ តំណាង​ចែកចាយ​មាន​អាជ្ញាប័ណ្ណ មាន​ភាពទំនើប និង​ស្ដង់ដារ​ខ្ពស់ ទាំង​ក្នុង​ការរៀបចំ​ហាង និង​ការធ្វើ​ប្រតិបត្តិការ​។ ខ្ញុំ​ជឿជាក់ថា អតិថិជន នឹង​ពេញចិត្ត​ចំពោះ​គុណភាព និង​ស្ដង់ដារ​វិជ្ជាជីវៈ ដែល​ផ្តល់ជូន​ដោយ​តំណាង ចែកចាយ​មាន​អាជ្ញាប័ណ្ណ ដូចជា​ហាង​របស់​យើងខ្ញុំ ។​”

​លោក Somwang Manpimonchai នាយក​ក្រុមហ៊ុន អេស ស៊ី ជី ប្រចាំ​ប្រទេស​កម្ពុជា បាន​និយាយថាៈ “​ដោយមាន​ក្រុមហ៊ុន ទិ​ត​ហ៊ុន ត្រេ​ឌី​ង ជា​គំរូ​ល្អ យើង​ជឿថា ព្រឹត្តិការណ៍​បើកសម្ពោធ តំណាង​ចែកចាយ​មាន​អាជ្ញាប័ណ្ណ ដំបូង​របស់ អេស ស៊ី ជី នៅថ្ងៃនេះ នឹង​បើកផ្លូវ​ឲ្យ​មាន ការអភិវឌ្ឍ​ស្តង់ដារ​ថ្មី និង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម បែប​ទំនើប ក្នុង​វិស័យ​អាជីវកម្ម​គ្រឿងសំណង់ នៅ​កម្ពុជា​។ មានតែ​តំណាង​ចែកចាយ មាន​អាជ្ញាប័ណ្ណ​ទេ ដែល​អាច​ផ្តល់ឱ្យ​អតិថិជន អេស ស៊ី ជី នូវ​សេវាកម្ម និង​ផលិតផល ដែល​ពេញលេញ​បំផុត ហើយ​វត្តមាន​របស់​តំណាង ចែកចាយ​មាន​អាជ្ញាប័ណ្ណ នឹង​អនុញ្ញាតឱ្យ​យើង ស្វែងយល់​ពី​តម្រូវការ​របស់ អតិថិជន កាន់តែ​ស៊ីជម្រៅ ក៏ដូចជា​អាចឆ្លើយតប ទៅនឹង​តម្រូវការ​ទាំងនោះ ឲ្យ​បានល្អ​បំផុត​ផងដែរ ។ ខ្ញុំ​ជឿជាក់ថា ភាពជោគជ័យ​របស់ ក្រុមហ៊ុន ទិ​ត​ហ៊ុន ត្រេ​ឌី​ង នឹង​ជំរុញ​ឲ្យ​មាន​ការបើក តំណាង​ចែកចាយ​មាន​អាជ្ញាប័ណ្ណ របស់ អេស ស៊ី ជី ជាច្រើន​កន្លែង បន្ថែមទៀត នៅ​ទូទាំងប្រទេស​កម្ពុជា ។​”

​មាន​អត្ថប្រយោជន៍​ច្រើន ក្នុងការ​ក្លាយខ្លួនជា​តំណាង ចែកចាយ​មាន​អាជ្ញាប័ណ្ណ របស់ អេស ស៊ី ជី ។ បន្ថែម​ពីលើ​ការរៀបចំ ក្នុង​ហាង​តាម​ស្តង់ដារ​អន្តរជាតិ បុគ្គលិក​តំណាង​ចែកចាយ មាន​អាជ្ញាប័ណ្ណ នឹង​ទទួល​ការបណ្តុះបណ្តាល និង​ការគាំទ្រ​បច្ចេកទេស ជាពិសេស ដែល​នឹង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ដំណើរការ​ប្រតិ​ប​ត្ដិ​ការ និង​លើកកម្ពស់​ការពេញចិត្ត របស់​អតិថិជន​។ អតិថិជន មាន​បណ្តាញ​ចែកចាយ មាន​អាជ្ញាប័ណ្ណ​ថ្មី ដែល​គាត់​អាច​ស្វែងរក ផលិតផល​ពេញលេញ និង​សេវាកម្ម ប្រកបដោយ​គុណភាព​។​

​ផលិតផល​របស់ អេស​ស៊ីជី ជាច្រើន ដូចជា​ស៊ីម៉ងត៍​ដំរី ឬ​ស៊ីម៉ងត៍​អេស​ស៊ីជី និង​ក្បឿង​ស៊ីម៉ងត៍​អេស​ស៊ីជី ក្បឿង​សេ​រ៉ា​មិច អេស ស៊ី ជី ហ្វី​ប្រូ​ស៊ីម៉ងត៍ អេស ស៊ី ជី និង​អេស ស៊ី ជី ស្មា​តបដ (smart board) ស្មា​ត​វូដ (smart wood) ជាដើម សុទ្ធតែ មានការ​ទទួលស្គាល់ គុណភាព និង​មានការ​ពេញនិយម ក្នុងចំណោម​អតិថិជន នៅ​កម្ពុជា ជា​យូរ​មកហើយ ។​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក្រុមហ៊ុន អេស ស៊ី ជី ត្រូវបាន​ប្រជាមតិ កត់សម្គាល់ថា ជា​ក្រុមហ៊ុន​ដែលមាន​ទំនួល​ខុសត្រូវ​សង្គម​ខ្ពស់ តាមរយៈ​សកម្មភាព​ស​ង្គ​ម ជាច្រើន ដូចជា អាហារូបករណ៍ អេស ស៊ី ជី ចែករំលែក​ក្តី​សុ​បិ​ន្ត និង​ព្រឹត្តិការណ៍​បាល់ទាត់​មនុស្សធម៌ SCG MuangthongUnited ASEAN Tour២០១៦ ជាដើម ។​

​ហាង​ថ្មី​មាន​បំពាក់​ដោយ​សម្ភារៈ និង​បរិក្ខារ​សំបូរបែប ដែល​បើកសម្ពោធ ថ្ងៃនេះ​នឹង​ចាប់ផ្តើម​បម្រើ​អតិថិជន នៅក្នុង​ខេត្តសៀមរាប និង​ក្នុង​តំបន់ ចាប់ពី​ថ្ងៃនេះ​តទៅ ៕V

​អេស ស៊ី ជី សន្យា​ផ្តល់​ផលិតផល និង​សេវាកម្ម​ល្អ​បំផុត​ជូន​ដល់​អតិថិជន​

​អេស ស៊ី ជី សន្យា​ផ្តល់​ផលិតផល និង​សេវាកម្ម​ល្អ​បំផុត​ជូន​ដល់​អតិថិជន​

​អេស ស៊ី ជី សន្យា​ផ្តល់​ផលិតផល និង​សេវាកម្ម​ល្អ​បំផុត​ជូន​ដល់​អតិថិជន​