Lady Gaga ធ្វើឲ្យអ្នក គាំទ្ររាប់លាននាក់ ស្លុងអារម្មណ៍ ពេលច្រៀង បទភ្លេងជាតិ អាមេរិក

កំពូលតារាចម្រៀងអាមរិក Lady Gaga បានធ្វើឲ្យប្រជាជនអាមេរិកព្រឺសម្បុរគីង្គក់ ពេលនាងសម្ដែងបើកឆាកឲ្យកម្មវិធី Super Bowl លើកទី ៥០ កាលពីថ្ងៃអាទិត្យមុននេះ។

Lady Gaga ធ្វើឲ្យអ្នក គាំទ្ររាប់លាននាក់ ស្លុងអារម្មណ៍ ពេលច្រៀង បទភ្លេងជាតិ អាមេរិក

តារាចម្រៀងនិងសម្ដែងល្បីឈ្មោះអាមេរិក Lady Gaga បានធ្វើឲ្យទស្សនិកជនរាប់ម៉ឺននាក់បណ្ដែតអារម្មណ៍តាមការសម្ដែងរបស់នាងនៅពេលតារាចម្រៀងអាយុ ២៩ ឆ្នាំបានច្រៀងបទ “The Star-Spangled Banner” ដែលជាបទភ្លេងជាតិរបស់សហរដ្ឋអាមេរិកដើម្បីបើកកម្មវិធីប្រកួតបាល់ឱប Super Bowl លើកទី៥០ កាលពីថ្ងៃអាទិត្យមុននេះ។

Lady Gaga ធ្វើឲ្យអ្នក គាំទ្ររាប់លាននាក់ ស្លុងអារម្មណ៍ ពេលច្រៀង បទភ្លេងជាតិ អាមេរិក

នៅក្នុងឈុតភ្លឹប ភ្លែតពណ៌ក្រហមរបស់ Cucci ម្ចាស់បទ “Applause” បានធ្វើឲ្យទស្សនិកជនរាប់ម៉ឺននាក់ ដែលមានវត្តមាននៅកីឡាដ្ឋាន Levi និងប្រជាជនអាមេរិករាប់លាននាក់ស្ទើរស្រក់ទឹកភ្នែក ពេលនាងបង្ហើបសំឡេង ដ៏ពីរោះរណ្ដំរបស់ខ្លួន។ “ខ្ញុំតែងតែចង់ច្រៀងភ្លេងជាតិក្នុងកម្មវិធី កីឡាដ៏ធំណាមួយតាំង ពីខ្ញុំនៅតូចមកម្ល៉េះ។ បានសម្ដែងក្នុងកម្មវិធី Super Bowl គឺជាកិត្តិយសដ៏ធំបំផុត ក្នុងអាជីពជាតារាចម្រៀងរបស់ខ្ញុំ” Lady Gaga និយាយ។

ប្រភព៖ សប្បាយ