មើល Neymar ខំប្រឹងនិយាយ ភាសាចិន ឃើញគួរឲ្យ ស្រលាញ់

នៅមុននេះបន្តិច Page ផ្លូវការ របស់ក្លឹបយក្សអេស្ប៉ាញ Barcelona បានបង្ហោះវីដេអូកីឡាករ Neymar Jr និយាយជាភាសាចិន មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍។ ការបង្ហាញវីដេអូឃ្លិប មួយនេះក៏ដើម្បីអបអរ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំវកនេះផងដែរ។ ក្នុងនោះឃើញថាកំលោះកូន១ រូបនេះបានថតស្ពតនិយាយ ណែនាំគ្នាជាភាសាចិន ហើយមានមិត្តរួមក្រុមរបស់គេព្យាយាមតេ ឬផ្ញើសារមកជូនពរថ្ងៃចូលឆ្នាំនេះ។ វីដេអូនេះក៏មានកីឡាល្បីៗ ជាច្រើនទៀតដូចជាអ្នកចាំទីដៃស្អិត Marc-André ter Stegen ខ្សែបម្រើកណ្ដាល Ivan Rakitic, ខ្សែបម្រើស្លាបស្ដាំល្បឿនលឿន Aleix Vidal និងខ្សែការពារកណ្តាល Thomas Vermaelen ចូលរួមសម្ដែងទៀតផង៕

ប្រភព៖ សប្បាយ