ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​កោះ​កុុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៦ នេះ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញ​ចូលរួម​ជាគណៈអធិបតីក្នុង​ពិធី​សន្និបាត​បូក​សរុប​ល​ទ្ឋ​ផល​ការងាររបស់​សាលាខេត្ត​កោះកុង​ឆ្នាំ២០១៥​ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ២០១៦​ ។

អង្គសន្និបាត​ដែល​មាន​រយៈពេល​២​ថ្ងៃ​​ ​​នឹង​​ត្រូវ​បាន​បញ្ចប់​នា​រសៀល​ថ្ងៃនេះ ដែល​មាន​ខ្លឹមសារ​សំខាន់​ក្រៅពី​ទិស​ដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​ថ្មី គឺ​បាន​ឆ្លុះ​ប​ញ្ចាំ​ង​នូវ​ប្រធានបទ​ចំនួន​៣​​សំខាន់​ៗ​ គឺ​​​១-ការ​អ​នុ​វត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ​២-ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋ​ខ្មែរ ជូន​ប្រជាពលរដ្ឋ ​និង៣-​​ប្រធានបទ ទឹក​ស្អាត អគ្គិ​ស​នី និងដីធ្លី ។

នៅ​ចុងបញ្ចប់ សម្តេច​ក្រឡាហោម ​បាន​អញ្ជើញ​កាត់​ខ្សែបូ​ ដាក់​ឱ្យ​​ប្រើប្រាស់​​អគារ​រដ្ឋបាល​សាលាខេត្ត​ថ្មីជា​ផ្លូវការ ​៕