ឆៃលី ដា​ឡែ​ន និង លី​លី កំពុង​ទទួល​ការគាំទ្រ​ខ្លាំង​នៅ​អាមេរិក (​មាន​វីដេអូ​)

Doliprane TVC

​អ្នកចម្រៀង​ស្រី ២ រូប គឺ​អ្នកនាង ឆៃលី ដា​ឡែ​ន និង កញ្ញា លី​លី ពេលនេះ​កំពុងតែ​ទទួលបាន​នូវ​ការគាំទ្រ​ច្រើន​ពី​សំណាក់​បងប្អូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​តាមរ​យៈ​ការសម្តែង​របស់​អ្នក​ទាំងពីរ​នៅ​ទី នោះ ។ អ្នកចម្រៀង​ទាំងពីរ​រូបនេះ​បាន​ចេញទៅ​សម្តែង​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយទៀត​ជា​បន្តបន្ទាប់​ក្នុង​សហរដ្ឋ អាមេរិក ហើយ​រាល់​ការសម្តែង​មួយ​លើកៗ គឺ​សុទ្ធតែ​មានការ​ចូលរួម​ទស្សនា និង រាំលេង​កម្សាន្ត​យ៉ាងច្រើន កុះក​ពី​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ ។

ឆៃលី ដា​ឡែ​ន និង លី​លី កំពុង​ទទួល​ការគាំទ្រ​ខ្លាំង​នៅ​អាមេរិក (​មាន​វីដេអូ​)

ជាមួយនឹង​ការគាំទ្រ​នេះដែរ ឆៃលី ដា​ឡែ​ន ក៏បាន​ថ្លែងអំណរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​រស់នៅ សហរដ្ឋ អាមេរិក ដែល​បាន​គាំទ្រ​រូបនាង និង កញ្ញា លី​លី ទោះ​ជាមាន​ទឹកកក​ធ្លាក់​ច្រើន​យ៉ាងណា​ក៏​បងប្អូន​នៅតែ​គាំទ្រ​យ៉ាងច្រើន ។ នាង​ក៏បាន​ជូនពរ​ដល់​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ​ឱ្យមាន​សុខភាព​ល្អ រកស៊ី​មានបាន និង ទទួលបាន​ការ​ជោគ​ជ​យ័​ទៀតផង ។ ក្រៅពី​ការសម្តែង ឆៃលី ដា​ឡែ​ន ថែមទាំង​បាន​ឆ្លៀតពេល​ដើរលេង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​ជា មួយ​ព្រឹល​ទឹកកក ។​

ឆៃលី ដា​ឡែ​ន និង លី​លី កំពុង​ទទួល​ការគាំទ្រ​ខ្លាំង​នៅ​អាមេរិក (​មាន​វីដេអូ​)

​សូមបញ្ជាក់​ផងដែរ​ថា តារាចម្រៀង​អ្នកនាង ឆៃលី ដា​ឡែ​ន និង កញ្ញា លី​លី បានចេញ​ដំណើរ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៦ សម្រាប់​ការសម្តែង​រយៈពេល ៣ ខែ​នៅ​ទីនោះ ។ បើតាម​ការសង្កេតមើល គឺ​រហូតមក​ដល់ពេលនេះ​អ្នកចម្រៀង ឆៃលី ដា​ឡែ​ន មិនទាន់​ឃើញ​មាន បញ្ចេញ​នូវ​ឈុត​សិច​ស៊ី​ដូច​កាល​លើក​មុន​នៅឡើយ​ទេ ។

ឆៃលី ដា​ឡែ​ន និង លី​លី កំពុង​ទទួល​ការគាំទ្រ​ខ្លាំង​នៅ​អាមេរិក (​មាន​វីដេអូ​)

តារាចម្រៀង​ដែល​ពីមុនមក​និយម​ស្លៀកពាក់​បែប​សិច​ស៊ី​លិច​លើ លេច​លើ​លេច​ក្រោម​រូបនេះ​បាន​អះអាង​តាំងពី​មុនពេល​ចាកចេញ​ថា នាង​នឹងមិន​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​ដែល​នាំឱ្យមាន​ការមិនសប្បាយចិត្ត​ដូច​កាលពី​លើក​មុន​ទៀត​នោះឡើយ ព្រោះ​ខ្លាច​ទទួលរង​នូវ ការ​រឹះ​គន់​ខ្លាំង​ដូច​មុន​ទៀត ហើយ​នាង​ថែមទាំង​យក​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ ជាច្រើន​ឈុត​សម្រាប់ ការសម្តែង​រយៈពេល ៣ ខែ​នៅ​ទីនោះ​ថែម​ទៀតផង ៕ យ៉ា​នុ​