ជួល​ឲ្យ​មក​មើលថែ​ម្តាយ ដូច​ជួល​ឲ្យ​មក​វាយដំ​ម្តាយ (​មាន​វីដេអូ​)

Doliprane TVC

​កាលពីពេល​ថ្មីៗ​នេះ មាន​វីដេអូ​មួយ​បាន​បង្ហោះ​ចូល​បណ្តាញ​ប្រព័ន្ធ​អ៊ី​ន​ធឺរ​ណេ​ត​បង្ហាញ​ពី​សកម្មភាព​នារី​បម្រើ​ម្នាក់ ដែល​ត្រូវបាន​កូនស្រី​ស្ត្រី​ចំណាស់​រងគ្រោះ​ជួល​មក​ឲ្យ​មើលថែ តែ​បែរជា​ត្រូវ​នារី​បម្រើ​ម្នាក់​នោះ​វាយដំ​ទៅវិញ ។​

​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ចូល​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត​តាមរយៈ​គណនី​កូនស្រី​របស់​ស្ត្រី​រងគ្រោះ Mariam Marino និង បាន​ប្រាប់​ឲ្យ​ដឹងថា ម្តាយ​នាង​មាន​អាយុ ៩៤ ឆ្នាំ និង ថែមទាំង​មាន​កើត​ជំងឺ​បាត់​ការចងចាំ​ទៀត ។ នាង​បាន​បន្តទៀតថា ចំពោះ​មូលហេតុ​ដែល​នាង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​បែបនេះ ដោយសារតែ​អ្នកជិតខាង​នាង​ប្រាប់​នាង​ថា គួរតែ​ប្រុងប្រយ័ត្ន​ជាមួយ​ឈ្នួល​ដែល​មើលថែ​ម្តាយ​នាង​ម្នាក់នេះ ។

នាង​ក៏បាន​ប្តឹងទៅ​ប៉ូលីស​លើ​ករណីនេះ​ផងដែរ ប៉ុន្តែ​ប៉ូលីស​មិនទាន់​ឆ្លើយតប ។ គួរបញ្ជាក់​ផងដែរ​ថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន ។ ចង់ដឹង​ច្បាស់ សូម​ទស្សនា​វីដេអូ​វាយដំ​ខាងក្រោម ៖

​ថា​វរិ​ទ្ធ (​ប្រភព ៖ មី​រឺរ )