ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​០៩ កុម្ភៈ ២០១៦ ក្រុម​ប្រជាពលរដ្ឋ​លក់ដូរ​បន្លែ ត្រី កំពឹស មួ​យក​ញ្ជ្រែ​ង​មួយ
ល្អី​​លើ​ចិញ្ចើម​ផ្លូវ នៅ​ផ្សារ​ប្រ​សូត្រ​ថ្មី បាន​ចោទប្រកាន់​ថា អ្នក​យក​ភាស៊ី​ផ្សារ​ប្រ​សូត្រ​ឈ្មោះ​និ​ច សុ​ន យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក ។

ក្នុង​សៀវភៅ​បន្ទុក ម៉ូតូ​១​គ្រឿង​តម្លៃ​៥០០​រៀល តែ​អ្នក​ភាស៊ី​យក​១.០០០​រៀល រីឯ​អ្នកលក់​បន្លែ​មួយ​ល្អី​យក​តម្លៃ​១.០០០​រៀល ត្រី
មួ​យក​ញ្ជ្រែ​ង ឬ​កំ​ពិស​កន្លះ​ចានដែក​យក​១.៥០០​រៀល ថ្លៃ​ដី​១០០​រៀល ឆត្រ​៥០០​រៀល ធ្វើ​ឱ្យ​ពួក​គាត់​អ្នក​លើកយក​មក​លក់​ចំណេញ​បន្តិចបន្តួច គ្មាន​ចំណេញ​ថ្ងៃ​ខ្លះ​ខាត​ចូល​ដើម ហើយ​មិន​បាន​ធ្វើ​អនាម័យ​ឡើយ ទុក​សំរាម​គរ​ស្អុយ​តាម​ដងផ្លូវ និង​ជុំវិញ​ផ្សារ​សំណូមពរ​សុំ​ឱ្យ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​ឱ្យ​ម្ចាស់​ផ្សា​រលោក​ថូ មាស់ និង​លោ​កនិច​សុ​ន យក​ភាស៊ី​ផ្សារ​យក​សេវា​តាម​សៀវភៅ​បន្ទុក កុំ​ប្រើ​ហិង្សា​លើ​អ្នក​លក់ដូរ​បន្តិចបន្តួច​មួយ​កញ្ច្រែង​មួយ​ល្អី សម្រាប់​រស់​មួយ​ថ្ងៃ​ៗ​ឈប់​ទាត់​កញ្ច្រែង​អ្នកលក់​ក្រីក្រ សុំ​រស់ ។