ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​បុគ្គលិក​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​តម្នាក់ បាន​ស្លាប់​ពេល​សាច់ញាតិ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​០៩ កុម្ភៈ ២០១៦ បន្ទាប់​ពី​ដួល​សន្លប់​នៅ​កន្លែងធ្វើការ សង្ស័យ​ជំងឺ​កើត​ខ្យល់​.​គ ។

នារី​​រង​គ្រោះ​ត្រូវ​គេ​ស្គាល់ឈ្មោះ​ឡេ​ង សា​លួត ​អាយុ​ជាង​៣០​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​ស្លត់​ហ្គេ​ម​របស់​ក្រុមហ៊ុន​វី​គី​កាស៊ីណូ​ក្រែ​ន ដាយ​មិន​ស៊ី​ធី ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ក្បាលស្ពាន​០១ សង្កាត់​ប៉ោយ​ប៉ែ​ត មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល​ ខេត្ត​បាត់​ដំបង ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​សាច់ញាតិ​នាំ​ទៅ​កាន់​គ្លីនិកតែ​គេ​មិន​ទទួល ​ក៏​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត តែ​ជា​អកុ​សល ពេល​ក្រុម​គ្រូពេទ្យ​ធ្វើការ​ត្រួតពិនិត្យ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ។ សាច់ញាតិ​សព​ប្រាប់​ថា ជន​រង​គ្រោះ​មាន​ជំងឺ​បេះដូង ។