កសិករតំឡូង ប្រែក្លាយជីវិតពី ភាពក្ស័យធន ទៅ​ជាមហាសេដ្ឋី

ប្រភពព័ត៍មានពី BBC ដែលបានសរសេរកាលពីថ្ងៃម្សិលមិញ រៀបរាប់ពីជីវិតរបស់កសិករតំឡូងម្នាក់ ដែលបានប្រែក្លាយជីវិតរបស់ខ្លួន ដែលធ្លាប់ក្ស័យធននឹងជំនូញ កាលពីវ័យ៣២ឆ្នាំ ហើយក្លាយទៅជាមហាសេដ្ឋីវាល់លានដុល្លារវិញ នៅក្នុងអាយុ៤៨ឆ្នាំ។

លោកWilliam Chase ដែលក្រោយមកបានធ្វើឲ្យផលិតផលតំឡូងរបស់ខ្លួន ម៉ាកTyrrells ក្លាយជាអ្នកនាំមុខផ្តាច់លើទីផ្សារ ដោយ ឡើងឈរពីលើក្រុមហ៊ុនយក្ស Tesco ដែលធ្លាប់បានឈរជើងនៅចំណាត់លេខមួយតាំងពីយូរមកហើយនោះ។លោកChaseដែល ក្រោយក៏បានរកឃើញនូវផលិផលស្រា Vodkaដែលធ្វើឡើងពីតំឡូងដែលនៅក្នុង កសិដ្ឋានរបស់ខ្លួនហើយគាត់បាន ជឿជាក់ថាមនុស្ស គ្រប់គ្នាពិតជាជក់ចិត្តនឹងរឿងរ៉ាវដែលនៅពីក្រោយស្រាមួយនេះណាស់។

គួររំលឹកផងដែរថាកាលពីវ័យ២០ឆ្នាំលោក Chaseបានទិញយកដីកសិដ្ឋានដាំតំឡូងមួយកន្លែងនៅក្បែរទីក្រុង Herefordshireឪពុករបស់ខ្លួន ហើយដែលក្រោយមក បានព្យាយាមទាក់ទង ជាមួយធនាគារនិង ខ្ចីប្រាក់បានទៅដល់ ២សែនដុល្លារ៕

កសិករតំឡូង ប្រែក្លាយជីវិតពី ភាពក្ស័យធន ទៅ​ជាមហាសេដ្ឋី