តួស៊ុនអ៊ូខុង១៩៨៦ សម្ដែងល្ខោនហនុមាន 3Dថ្ងៃចូលឆ្នាំថ្មី

ឈុតឆាកសម្ដែងរបស់ តារាសម្ដែងជើងចាស់ Liu Xiao Ting Long នៅលើកញ្ចក់ ទូរទស្សន៍ Liao Ning បានទទួលចំណាប់ជាច្រើន ពីសំណាក់ទស្សនិកជន។

តួស៊ុនអ៊ូខុង១៩៨៦ សម្ដែងល្ខោនហនុមាន 3Dថ្ងៃចូលឆ្នាំថ្មី

luctieulinhdong9_1 កាលពីថ្ងៃទី ៧ ខែកុម្ភៈកន្លងទៅនេះ នៅលើវេទិការបស់ប៉ុស្តិ៍ទូរទស្សន៍ Liao Ning តារាសម្ដែងល្បីឈ្មោះរបស់ចិន លោក Liu Xiao Ting Long បានសម្ដែងល្ខោនហនុមានជាមួយនឹងជំនួយរបស់បច្ចេកវិទ្យា 3D ដែលមិនធ្លាប់ពីមុនមក។ ទស្សនិកជនរាប់ពាន់នាក់ដែលមានវត្តមានផ្ទាល់នៅទីនោះបានស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំងនៅពេលបានទស្សនាឈុតឆាកនេះដោយផ្ទាល់ភ្នែក។

តួស៊ុនអ៊ូខុង១៩៨៦ សម្ដែងល្ខោនហនុមាន 3Dថ្ងៃចូលឆ្នាំថ្មី

luctieulinhdong1 “យុវភាពហាក់ដូចជាហូរត្រលប់មកវិញ។ ស្ទើរតែមិនជឿថា អ្នកដឹកនាំអាចធ្វើឲ្យឈុត សម្ដែងរបស់ស៊ុនអ៊ូខុងក្លាយជា 3D ដូចកំពុងមើលភាពយន្តបែបនេះទេ” ទស្សនិកជនម្នាក់បញ្ចេញមតិនៅលើគេហទំព័រ West Capital News។ បណ្ដាញព័ត៌មាន Sina បានឲ្យដឹងថា CCTV ដែលជាទូរទស្សន៍ជាតិរបស់ចិននោះប្រាកដជាកំពុងនឹកស្ដាយខ្លាំងណាស់ដែលមិនបានអញ្ជើញ Liao Xiu Ting Long មកក្នុងកម្មវិធីទទួលឆ្នាំថ្មីរបស់ខ្លួន៕

ប្រភព៖ សប្បាយ